Barcelona ត្រៀមលក់កីឡាករដល់៩នាក់ឯណោះ រុះរើក្រុមទ្រង់ទ្រាយធំ

ក្រុម FC Barcelona បានត្រៀមលក់កីឡាករក្នុងក្រុមចេញរហូតដល់៩នាក់ឯណោះ ដើម្បីរុះរើក្រុមលក្ខណៈទ្រង់ទ្រាយធំតែម្ដងនៅរដូវកាលក្រោយនេះ។

លោក Xavi អ្នកចាត់ការក្រុម Barcelona មានគោលដៅច្បាស់លាស់សម្រាប់រដូវកាលក្រោយ។ ដោយលោកក៏បានកត់ឈ្មោះកីឡាករដែលត្រូវលក់ចេញផងដែរក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ដោយអាចមានដល់៩នាក់ឯណោះដើម្បីចាកចេញ។ ដោយក្នុងចំណោម៩នាក់នោះ ក៏មានម្នាក់ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរគឺខ្សែបម្រើ Frenkie de Jong ដែលជាកីឡាករឆ្នើមម្នាក់។ ការលក់ចេញនេះទៀតសោត ក៏ដោយសារតែមួយរយៈនេះលោក Xavi ហាក់មិនសូវជាទុកចិត្តលើកីឡាករហុល្លង់នេះនោះទេ។

ដោយឡែកកីឡាករដទៃទៀតមានដូចជា Neto, Clement Lenglet, Sergino Dest, Oscar Mingueza, Samuel Umtiti, Riqui Puig, Memphis Depay និង Martin Braithwaite ជាដើម។ ប្រសិនបើលក់កីឡាករបានចេញ នោះលោក Xavi នឹងមានឱកាសដើម្បីនាំយកកីឡាករថ្មីៗច្រើននាក់មកវិញមិនខាន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT