Bayern Munich បង្ហាញចំណាប់អារម្មណ៍ចង់បាន Mane ពី Liverpool

ក្រុម Bayern Munich កំពុងតាមទាក់ទងយកខ្សែប្រយុទ្ធ Sadio Mane ពីក្រុម Liverpool ហើយ ក្រោយពីពួកគេបានជួបជាមួយភ្នាក់ងាររបស់កីឡាករសេណេហ្គាល់រួចទៅហើយ។

Mane កំពុងឡើងជើងខ្លាំងណាស់នៅមួយរយៈចុងក្រោយនេះជាមួយក្រុម Liverpool ។ ស្របពេលកុងត្រារបស់គេនៅក្រុមហង្សក្រហមវិញក៏បានឈានដល់ឆ្នាំចុងក្រោយទៅហើយស្រដៀងករណីរបស់ Mohamed Salah ដែរ។ ដោយសារតែមើលឃើញថាក្រុមរបស់លោក jurgen Klopp មិនទាន់បានបន្ដកុងត្រាថ្មីទៀតនោះ ទើបបានជាពេលនេះក្រុម Bayern Munich បានចូលមកចរចាដែរហើយ។

ប្រភពនៅអាល្លឺម៉ង់បានបញ្ជាក់ថាក្លឹប Bayern Munich បានទាក់ទងទៅភ្នាក់ងាររបស់ Mane រូចទៅហើយ។ ដោយមានការចរចាលក្ខខណ្ឌមួយចំនួនផងដែរ។ តែយ៉ាងណា គេមិនទាន់អាចបញ្ជាក់បានច្រើនថានឹងមានការទៅមុខកម្រិតណាទៀតនោះទេ ព្រោះ Mane ក៏ហាក់មិនបានបញ្ចេញកាយវិការណាចង់ចាកចេញពីក្រុម Liverpool ដែរ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT