Honda ខឹងកូនក្រុម ទោះលេងឈ្នះក្រុមឡាវដល់ ៤-១ ក្ដី

Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ខាងកូនក្រុមជាខ្លាំងក្នុងការប្រកួតទល់ក្រុមឡាវនៅស៊ីហ្គេមប្រទេសវៀតណាម បើទោះជាបានយកឈ្នះលើក្រុមឡាវ ៤-១ ក៏ដោយ។

បើកឆាកការប្រកួតស៊ីហ្គេម ក្រុម U23 កម្ពុជាធ្វើបានល្អយក៣ពិន្ទុ ដោយឈ្នះលើក្រុមឡាវក្នុងលទ្ធផល ៤-១។ ដោយក្នុងការប្រកួតនេះ ក្រុមកម្ពុជាបង្កើតឱកាសច្រើនណាស់ តែគួរឱ្យស្ដាយបន្ដិចដែលក្រុមរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ។ ការមិនអាចសម្រេចទីជាមួយឱកាសល្អៗបែបនេះហើយ ទើបធ្វើឱ្យលោក Honda អ្នកចាត់ការក្រុមហាក់មិនសប្បាយចិត្តនោះទេក្រោយការប្រកួតចប់។

លោក Honda បានឈរបញ្ជាកូនក្រុមពេញ៩០នាទីតែម្ដង តែហាក់មិនសប្បាយចិត្តដោយសារតែសមាជិកក្រុមមិនបានធ្វើតាមវិធីសាស្ត្រលេងដែលបានរៀបទុក។ ក្រោយពីចប់ការប្រកួតភ្លាម លោកដើរចូលបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាម មិនបាននៅអបអរជាមួយកូនក្រុមនោះទេ។ ដោយនេះសបញ្ជាក់ឱ្យឃើញថាលោកមិនជាសប្បាយចិត្តជាមួយលទ្ធផលត្រឹម ៤-១ នេះឡើយ៕ ប្រភព ៖ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT