Steven Gerrard ៖ នេះជាក្រុម Liverpool ដែលល្អបំផុតហើយ

Steven Gerrard អ្នកចាត់ការក្រុម Aston Villa បាននិយាយថានាបច្ចុប្បន្ននេះក្រុម Liverpool កំពុងតែធ្វើបានល្អណាស់ ហើយអាចចាត់ទុកថាជាយុគសម័យល្អបំផុតរបស់ពួកគេហើយ។

នៅម៉ោង២រំលងអាធ្រាត្រនេះ ក្រុម Aston Villa នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Liverpool ហើយក្នុងការប្រកួតសប្ដាហ៍ទី៣៦នៃក្របខណ្ឌ English Premier League ។ មុនការប្រកួតនេះដែរ លោក Gerrard ដែលត្រូវបានគេស្គាល់ថាជា Legend ម្នាក់របស់ក្រុម Liverpool ដែរនោះ បានអះអាងថាក្រុមហង្សក្រហមបានឡើងដល់កម្រិតកំពូលរបស់ពួកគេហើយ។

Gerrard បានបន្ថែមថាជាមួយសមាសភាពកីឡាករបច្ចុប្បន្នដែលក្រុម Liverpool មានគឺអាចនិយាយបានថាជាក្រុមល្អបំផុតនៃយុគសម័យរបស់ពួកគេហើយ។ ពួកគេអាចកែប្រែស្ថានភាពបានគ្រប់ពេល និងការលេងសហការជាមួយក្រុមវិញរឹតតែល្អថែមទៀត។ អ្វីដែលពួកគេបានធ្វើកន្លងមក ត្រូវបានលោក Gerrard ចាត់ទុកថាជាក្រុម Liverpoool ល្អបំផុតដែលខ្លួនធ្លាប់បានមើលហើយ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT