ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ពិតជាធ្វើបានល្អមែនទែន ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Luis Enrique ដោយបន្ដយកឈ្នះលើក្រុមជម្រើសជាតិវែលក្នុងលទ្ធផល ១-៤។
អេស្ប៉ាញ ក្នុងប្រកួតមិត្តភាពយប់មិញនេះ ពួកគេទុកកីឡាករសំខាន់ច្រើន។ ជាលទ្ធផលអេស្បាញនៅតែធ្វើបានល្អ ដោយរកគ្រាប់បាល់បាន៤គ្រាប់មុនឯណោះ ដោយធ្វើបានដោយ Alcacer ២គ្រាប់ Ramos ១គ្រាប់ និង Bartra ១គ្រាប់។ ១គ្រាប់លួងចិត្តអ្នកគាំទ្ររបស់ វែល ធ្វើបានសម្រេចដោយ Vokes នៅនាទី៨៩ទៅហើយ។
ក្រោយចប់ការប្រកួត លោក Ryan Giggs គ្រូបង្វឹកជម្រើសជាតិវែល បានបញ្ជាក់ដែរថាក្រុមរបស់លោកមានកំហុសច្រើនទើបបណ្ដាលឱ្យធ្លាយគ្រាប់បាល់យ៉ាងនេះ។ ខណៈដែលអវត្តមាន Gareth bale ម្នាក់
ពិតជាធ្វើឱ្យក្រុមពិបាកស្វែងរកគ្រាប់ណាស់ បើទោះជាមានឱកាសហើយ ប៉ុន្តែមិនអាចបញ្ចប់ទីបានទៀត៕ប្រភពDailyMail