Dortmund នឹង​យក​លុយ​ពី​ការ​លក់ Haaland ពាក់​កណ្តាល ទៅ​នាំ​ចូល​គ្រាប់​ពេជ្រ​ថ្មី​រូប​នេះ

បន្ទាប់​មាន​ដំណឹង​នៃ​ការ​ព្រមព្រៀង​រវាង​ភាគី​ក្លឹប Man City និង Borussia Dortmund ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក Erling Haaland ឥឡូវ​ក៏​យើង​ទទួល​បាន​ព័ត៌មាន​ថ្មី​មួយ​ផ្សេង​ទៀត​ភ្លាមៗ ថា​ភាគី​ក្លឹប​អាណាព្យាបាល​នៅ​ឯ​អាល្លឺម៉ង់ ក៏​បាន​សម្លឹង​ឃើញ​កីឡាករ​ត្រៀម​មក​ជំនួស នា​ពេល​ខាង​មុខ​រួច​ហើយ​ដែរ។

នោះ​គឺ ចង់​បាន​យុវជន​របស់​ក្លឹប RB Salzburg ជា​ខ្សែ​ប្រយុទ្ធ Karim-David Adeyemi ដែល​គេ​ជាប់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ហើយ​តាម​ហាងឆេង​តម្លៃ​ខ្លួន គឺ​ថ្លៃ​ល្បាក់ ៣៨ លាន​អឺរ៉ូ។ ទំហំ​នេះ គឺ​ថ្លៃ​ពាក់​កណ្តាល​នៃ​តម្លៃ​ខ្លួន Haaland ដែល Dortmund ទទួល​បាន​ពី​ភាគី​ក្លឹប​អង់គ្លេស Man City។

ស្ថិតិ​រដូវ​កាល ២០២១/២២ សម្រាប់​កីឡាករ​វ័យ ២០ ឆ្នាំ លេង​តំណែង​ប្រយុទ្ធ​កណ្តាល គេ​បង្ហាញ​ខ្លួន ៤២ ប្រកួត រក​បាន ២៣ គ្រាប់​និង Assist ៨ លើក។ បើ​តាម​របាយការណ៍​ពី Fabrizio Romano ចុះ​ផ្សាយ​ថា ភាគី​ក្លឹប Dortmund និង Salzburg ក៏​បាន​ចរចា​ត្រូវរ៉ូវ​ហើយ​ដែរ ដោយ​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​ប៉ុណ្ណោះ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT