Inter ដាក់​តម្លៃ​មក​ហើយ បាន​ប៉ុណ្ណេះ ទើប​ព្រម​លក់​ចេញ Martinez

ក្លឹប Inter Milan នឹង​មិន​ព្យាយាម​ហាមឃាត់ Lautaro Martinez ឲ្យ​បន្ត​នៅ​នោះ​ទេ ប្រសិន​ណា​ជា​ក្លឹប អាច​ទទួល​បាន​សំណើ​ចរចា​នៅ​តម្លៃ​ដ៏​ខ្ពស់​មួយ នា​​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ បើ​តាម​សារព័ត៌មាន ESPN ចុះ​ផ្សាយ​ថា ក្លឹប​អាណាព្យាបាល​ដាក់​តម្លៃ​កំណត់ ៦០ លាន​អឺរ៉ូ ឬ​ល្បាក់ ៦៣ លាន​ដុល្លារ​អាមេរិក។

កីឡាករ​អាហ្សង់ទីន សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ហើយ​តាម​ដំណឹង​ចុង​ក្រោយ គេ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​មិន​ដាក់​ភ្នែក​ពី​សំណាក់​ក្លឹប​ចង់​បាន នៅ​ឯ​អង់គ្លេស គឺ Arsenal។ បើ​ទោះ​បី កីឡាករ​វ័យ ២៤ ឆ្នាំ កំពុង​រីករាយ​នឹង​ការ​លេង​ឲ្យ Inter តែ​ក្លឹប​ក៏​នឹង​ដាច់​ចិត្ត​ដក​គេ​ចេញ ក្នុង​លក្ខខណ្ឌ​ដែល​និយាយ​ត្រូវ​តម្លៃ​ខ្លួន ដូច​បាន​កំណត់​ពី​ខាង​ដើម។

ស្ថិតិ​រដូវ​កាល ២០២១/២២ សម្រាប់ Martinez គេ​បាន​ដើរ​តួ​យ៉ាង​សំខាន់ ជំនួស Romelu Lukaku ពោល​រក​បាន​ដល់​ទៅ ២៣ គ្រាប់​និង Assist ៣ លើក នៅ​ការ​បង្ហាញ​ខ្លួន ៤៥ ប្រកួត។ គិត​ត្រឹម​ជុំ​ទី ៣៦ ក្លឹប Inter ឈរ​លេខ ២ មាន ៧៨ ពិន្ទុ ចាញ់​ពីរ​ពិន្ទុ ធៀប​នឹង​ក្រុម​កំពូល​តារាង AC Milan ដូច្នេះ​មាន​ន័យ​ថា ឱកាស​ប្រជែង​ពាន​លីគ​កំពូល គឺ​នៅ​តែ​មាន៕

ប្រភព៖ ESPN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT