Everton កាន់តែគេចផុតតំបន់កាត់ចោលមែនទែនហើយ ក្រោយឈ្នះ Leicester City

ក្រុម Everton បានគេចកាន់តែផុតហើយពីតំបន់កាត់ចោលនារដូវកាលនេះ បន្ទាប់ពីពួកគេបន្ដយកឈ្នះលើក្រុម Leicester City បានក្នុងលទ្ធផល ២-១ នៅយប់មិញនេះ។

ក្រុម Everton ប្រកួតមុន ពួកគេយក៣ពិន្ទុបានពីក្រុម Chelsea ដោយឈ្នះក្នុងលទ្ធផល ១-០។ ស្របពេលនៅយប់មិញនេះទៀតសោត ពួកគេបន្ដធ្វើបានល្អទៀតដោយយកឈ្នះលើក្រុម Leicester City បានក្នុងលទ្ធផល ២-១ ទៀត។ ការយកបាន៦ពិន្ទុ ពីការប្រកួត២ប្រកួតចុងក្រោយនេះ បានធ្វើឱ្យក្រុមរបស់លោក Frank Lampard គេចផុតពីតំបន់កាត់ចោលហើយ ដោយឡើងមកលេខ១៦ក្នុងតារាង Premier League វិញ។

ដោយឆ្លងកាត់៣៤ប្រកួតមកនេះ ពួកគេមាន៣៥ពិន្ទុនៅលេខ១៦ ស្របពេលក្រុមលេខ១៧ Burnley មាន៣៤ពិន្ទុឆ្លងកាត់៣៥ប្រកួតឯណោះ។ ក្រុមនៅតំបន់ចាត់ចោល Leeds United វិញ លេង៣៥ប្រកួត មានត្រឹម៣៤ពិន្ទុដែរ។ ដូច្នេះអាចនិយាយបានថា ក្រុម Everton លើស១ពិន្ទុ ហើយនៅសល់១ប្រកួតក្នុងដៃទៀត ធ្វើឱ្យពួកគេមានទំនុកចិត្តកាន់តែខ្លាំងក្នុងការគេចផុតពីការធ្លាក់ទៅលេងនៅលីគលំដាប់ទី២របស់អង់គ្លេសបានហើយ៕ ប្រភព ៖ dialymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT