AC Milan កាន់តែកៀកឈ្នះពាន Serie A ជាលើកដំបូងក្នុងពេល១១ឆ្នាំហើយv

ក្រុម AC Milan កាន់តែកៀកបង្កើតកំណត់ត្រាថ្មីឈ្នះពានរង្វាន់ Serie A វិញហើយនារដូវកាលនេះ ក្រោយពីពួកគេបន្ដយកឈ្នះលើក្រុម Verona ក្នុងលទ្ធផល ៣-១ នៅយប់មិញនេះ។

ក្រុម AC Milan នារដូវកាលនេះពិតជាធ្វើបានល្អណាស់។ ពួកគេឈរនៅកំពូលតារាងបានយ៉ាងល្អ ជាពិសេសនៅសប្ដាហ៍ទី៣៦នេះ យកឈ្នះលើក្រុម Verona បានក្នុងលទ្ធផល៣-១ ថែមទៀត។ ជាមួយលទ្ធផលទទួលបាន៣ពិន្ទុបន្ថែមទៀតនេះដែរ បានធ្វើឱ្យក្រុមមួយនេះ នាំមុខពិន្ទុលើក្រុម Inter Milan ចំនួន២ពិន្ទុហើយ ខណៈដែលការប្រកួតនៅសល់២ប្រកួតទៀត។

ប្រសិនបើ២ប្រកួតខាងមុខដែលក្រុម AC Milan ប៉ះក្រុម Atalanta និង Sassoulo សុទ្ធតែអាចឈ្នះទាំង២ប្រកួតនោះ ពួកគេនឹងគ្រងជើងឯក Serie A ហើយ។ វានឹងក្លាយជាប្រវត្ដិសាស្ដ្រថ្មីសម្រាប់ក្រុម AC Milan ព្រោះខកខានឈ្នះពានលីគ១១ឆ្នាំមកហើយ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT