ខឹងចាញ់ Real Madrid ក្រុម Man City មកលត់ Newcastle United ៥-០

 

ក្រុម Manchester City បានយកឈ្នះលើក្រុម Newcastle United ដល់ទៅ ៥-០ ឯណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។

ក្រោយពីធ្លាក់ចេញពីពានរង្វាន់ UEFA Champions League នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមថ្វីជើងក្រុម Real Madrid ហើយ ក្រុម Manchester City មិនបោះបង់ឬធ្វើឱ្យបាក់ស្មារតីអ្វីនោះទេ។ ជាក់ស្ដែងប្រកួតទល់ក្រុម Newcastle នៅយប់មិញនេះ ពួកគេធ្វើបានល្អណាស់ ដោយយកឈ្នះលើក្រុមកំពុងល្អមួយនេះដល់ទៅ ៥-០ ឯណោះ។ ជាមួយការឈ្នះ៣ពិន្ទុបន្ថែមទៀតនេះ ក្រុមរបស់លោក Pep ក៏បានហក់ឡើងកំពូលតារាងវិញហើយ។

ជាមួយការនៅសល់ត្រឹម៣ប្រកួត ហើយលើស៣ពិន្ទុពីក្រុមលេខ២ Liverpool វាហាក់បីដូចជាច្បាស់លាស់ទៅហើយថាក្រុមរបស់លោក Pep នឹងមានឱកាសច្រើនក្នុងការយកពានរង្វាន់ Premier League នារដូវកាលនេះហើយ។ ព្រោះ៣ប្រកួតបន្ទាប់ដែលក្រុម City ប៉ះគឺប៉ះក្រុម Wolves , West Ham និង Aston Villa ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT