Neville ថា Spurs នឹង​បំបាក់​ Arsenal នៅ​ប្រកួត​ជុំ​ទី ៣៦ Premier League

ពេល​នេះ​ក្លឹប​កាំភ្លើង​ធំ Arsenal ក៏​ដូច​ជា Chelsea និង Tottenham Hotspur កំពុង​ប្រជែង​ពិន្ទុ​យ៉ាង​ប្រកិត ដោយ​ក្នុង​ចំណោម​ពួក​គេ​មាន ២ ក្រុម​ប៉ុណ្ណោះ អាច​បាន​កៅអី​លេង UCL រដូវ​កាល​ក្រោយ ហើយ​មួយ​ទទួល​បាន​ត្រឹម​កៅអី Europa League។ យ៉ាង​ណា​វា​ក៏​ស៊ីសង​លើ​លទ្ធផល​នា​ពេល​ខាង​មុខ ដែល Spurs ត្រូវ​បើក​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុង ស្វាគមន៍​ក្លឹប​រួម​ទីក្រុង គឺ Arsenal នា​វេលា​ម៉ោង ០១:៤៥ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​សុក្រ ទី ១៣ ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ការ​ប្រកួត​មក​ដល់ ងាក​មក​មតិ​អ្នក​វិភាគ​លើ Gary Neville បាន​ប្រមើល​មើល​ឃើញ​ថា ក្លឹប​ដែល​នឹង​យក​បាន ៣ ពិន្ទុ​ពី​ការ​ប្រកួត​ខាង​លើ គឺ​ជា​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur។ ក៏​ដោយសារ​តែ​ទម្រង់​លេង​យ៉ាង​ល្អ​កាល​ពី​ប៉ះ Liverpool នៅ Anfield ​ថ្ងៃ​មុន ហើយ​ទប់​យក​បាន ១ ពិន្ទុ​ស្មើ។ នេះ​បើ​ក្រុម​ដឹកនាំ​ដោយ​លោក Antonio Conte ឈ្នះ នោះ​នឹង​រំកិល​ដល់ ៦៥ ពិន្ទុ ហើយ Arsenal នៅ​ឈរ​លេខ ៤ ដដែល​មាន ៦៦ ពិន្ទុ។

Neville និយាយ៖ “ខ្ញុំ​គិត​ថា​ប្រកួត​សារ​នេះ នឹង​កាន់​តែ​ជក់ចិត្ត​បន្ថែម​ទៀត វា​ជួន​ពេល​ដែល​ប្រកួត​ត្រូវ​លើក​ពេល ហើយ​មក​លេង​ចំ​ពេល​ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ប្រជែង​យក​កៅអី Champions League ដូច​គ្នា ខ្ញុំ​មើល​ឃើញ​ថា Arsenal នឹង​ចាញ់ ហើយ​នឹង​ក្លាយ​ជា​យប់​ជ័យជម្នះ​របស់ Tottenham ក៏​ដោយសារ យើង​មើល​ថ្ងៃ​មុន ពេល​ពួក​គេ​លេង​ទល់ Liverpool នេះ​ទល់​ក្រុម​ដ៏​ល្អ​បំផុត​មួយ តែ​ពួក​គេ​នៅ​ធ្វើ​បាន​ល្អ​ដដែល​នៅ​ទឹកដី Anfield”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT