Pep និយាយត្រង់ៗថានៅអង់គ្លេស គ្រប់គ្នាសុទ្ធតែចង់ឱ្យ Liverpool ឈ្នះ Premier League

លោក Pep Guardiola បាននិយាយត្រង់ៗថានៅអង់គ្លេស មិនថាតែ Media នោះទេ គឺគ្រប់គ្នាតែម្ដងដែលសុទ្ធតែគាំទ្រក្រុម Liverpool ដើម្បីឈ្នះពាន English Premier League ។

គិតត្រឹមពេលនេះ ក្រុម Man City បាននាំមុខលើក្រុម Liverpool ៣ពិន្ទុហើយ ស្របពេលការប្រកួតវិញនៅសល់ត្រឹម៣ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាលនេះហើយ។ ដូច្នេះឱកាសឈ្នះពានរង្វាន់របស់ក្រុមលោក Pep កាន់តែកៀកទៀតហើយ ព្រោះ៣ប្រកួតដែលនៅសល់ ពួកគេប៉ះគីឡូក៏មិនសូវជាធ្ងន់ដែរ ពោលគឺអាចមានឱកាសយកឈ្នះបាន។

តែយ៉ាងណា បើតាមសម្ដីរបស់លោក Pep បានអះអាងថា៖ “គ្រប់គ្នានៅក្នុងប្រទេសនេះគាំទ្រ Liverpool ទាំង Media និងគ្រប់គ្នាគ្រប់ផ្នែកតែម្ដង។ ព្រោះក្រុម Liverpool មានកំណត់ត្រាអស្ចារ្យណាស់ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប មិនមែននៅ Premier League នោះទេ ព្រោះពួកគេទើបតែឈ្នះបាន១ប៉ុណ្ណោះក្នុងរយៈពេល៣០ឆ្នាំ។ ប៉ុន្តែខ្ញុំមិនខ្វល់អ្វីនោះទេ គ្រប់គ្នាចង់ឱ្យ Liverpool ឈ្នះពានច្រើនជាងយើងក៏ចង់ចុះ ព្រោះជារឿងធម្មតាទៅហើយដែល Liverpool មានអ្នកគាំទ្រច្រើនមិនថាតែនៅអង់គ្លេសទេ គឺជុំវិញពិភពលោកតែម្ដង”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT