Klopp ប្រាប់កីឡាករឱ្យឈប់ពិបាកចិត្ត ដូចចូលពិធីបុណ្យសពទៀតទៅ

លោក Jurgen Klopp បានប្រាប់ទៅកីឡាករ Liverpool ទាំងអស់ឱ្យឈប់ពិបាកចិត្តដែលស្មើក្រុម Spurs ១-១ ទៀតទៅ ព្រោះក្រុម Man City ក៏នឹងបាត់ពិន្ទុដូចគ្នា។

ក្រុមហង្សក្រហម Liverpool លេងបានត្រឹមស្មើជាមួយក្រុម Spurs ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះក្នុងការប្រកួតសប្ដាហ៍ទី៣៥នៅយប់មិញនេះ។ បើទោះជាបាន១ពិន្ទុឡើងឈរកំពូលតារាងមែន តែពួកគេលើសក្រុម Man City ១ប្រកួត ហើយបើយប់នេះក្រុមលោក Pep ឈ្នះ Newcastle United ទៀត នោះពួកគេនឹងលើសក្រុម Liverpool វិញដល់ទៅ៣ពិន្ទុឯណោះ។

ដោយសារតែមូលហេតុនេះហើយទើបបានជាក្រោយចប់ការប្រកួត សមាជិកក្រុម Liverpool ហាក់បង្ហាញទឹកមុខពិបាកចិត្តណាស់ ព្រោះពួកគេដូចជាដឹងថានឹងរបូតពានរង្វាន់ English Premier League ទៅហើយ។ តែបើតាមសម្ដីរបស់លោក Klopp វិញ បានពន្យល់នឹងលើកទឹកចិត្តដល់កូនក្រុមថាមិនត្រូវធ្វើមុខបែបនេះទេ។ វាមិនមែនជាការចូលពិធីបុណ្យសពឡើយ ការទទួលបាន១ពិន្ទុក៏ជារឿងល្អដែរ ព្រោះប៉ះក្រុម Spurs មិនមែនជាក្រុមខ្សោយឡើយ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT