Liverpool របូត២ពិន្ទុ ក្រោយស្មើ Spurs ១-១

ក្រុមហង្សក្រហម Liverpool បានរបូតដល់ទៅ២ពិន្ទុទៅហើយសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ ក្រោយពីលេងបានត្រឹមស្មើ Spurs ក្នុងលទ្ធផល ១-១ ។

លេងនៅក្នុងទឹកដីខ្លួនឯងផង ក្រុម Liverpool ហាក់របូតឱកាសមាសឱកាសពេជ្រទៅហើយក្នុងការប្រជែងពានរង្វាន់ English Premier League ។ ជាក់ស្ដែង ពួកគេលេងបានត្រឹមស្មើជាមួយក្រុម Spurs ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ដោយតាមលទ្ធផលនេះដែរ ក្រុមហង្សក្រហមបានឡើងទៅឈរនៅកំពូលតារាង Premier League មែន ប៉ុន្តែលើសក្រុម Man City ១ប្រកួត។

ប្រសិនបើ១ប្រកួតនៅរាត្រីនេះក្រុម Man City អាចយកឈ្នះលើក្រុម Newcastle United បាន នោះពួកគេនឹងហក់មកឡើងឈរកំពូលតារាងវិញ ហើយលើសក្រុម Liverpool រហូតដល់៣ពិន្ទុឯណោះ បើគិត៣៥ប្រកួតដូចគ្នា។ នៅសល់៣ប្រកួតទៀតនឹងបញ្ចប់រដូវកាល ការលេងចាញ់ក្រុម Spurs របស់ក្រុម Liverpool ត្រូវបានអ្នកវិភាគមើលឃើញថាពួកគេរបូតឱកាសទៅហើយក្នុងការប្រជែងពានរង្វាន់៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT