មេ​ធំ​សហព័ន្ធ​បាល់ទាត់​បារាំង បង្ហើប​ពី​កន្លែង​ដែល Zidane អាច​ទៅ ក្រៅ​ពី​ជម្រើស​ជាតិ

និយាយ​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ នេះ ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង លោក Noel Le Graet បាន​បង្ហើប​អំពី​ទ្រនំ​ថ្មី ដែល Zinedine Zidane អាច​នឹង​ទៅ​ដឹកនាំ ពោល​មួយ​អាច​ជា​ជម្រើស​ជាតិ​បារាំង ទី​ពីរ​អាច​ជា​ក្លឹប​យក្ស Paris Saint-Germain។ បញ្ជាក់ អ្នកចាត់ការ​វ័យ ៤៩ ឆ្នាំ បាន​ទំនេរ​ជើង តាំង​ពី​ថ្ងៃ​ទី ៣០ មិថុនា ឆ្នាំ ២០២១ មក​ម្ល៉េះ។

លោក Le Graet និយាយ៖ “ដំបូង​អ្នក​ត្រូវ​ប្រយ័ត្ន​នូវ​ពាក្យ​ដែល​បាន​និយាយ​ចេញ​ទៅ តែ​យើង​បាន​ឃើញ​ហើយ Zidane កាល​នៅ Madrid គេ​ពោរពេញ​ដោយ​គុណភាព ហើយ​ក្នុង​ការ​គិត​របស់​ប្រជាជន​បារាំង Zidane អាច​មក​ក្លាយ​ជា​អ្នកចាត់ការ​ដ៏​ជោគជ័យ​នៅ​ជម្រើស​ជាតិ ប្រសិន​ណា Dider [Deschamps] គិត​ពី​ការ​ចែក​ផ្លូវ​នៅ​ពេល​ខាង​មុខ”។

លោក​បន្ត៖ “តែ​យ៉ាង​ណា​ខ្ញុំ​នឹង​អត់​និយាយ​អ្វី​ទាំង​អស់ គ្រាន់​ថា​បើ Deschamps គេ​អត់​ចង់​បន្ត​កុងត្រា​ថ្មី​ទេ នោះ​យើង​នឹង​សម្លឹង​មើល​ទៅ Zidane តែ​ក៏​ប្រហែល​ជា​គេ​អាច​ទៅ​ដឹកនាំ​ក្លឹប PSG ផង​ដែរ ដូច្នេះ​ហើយ​ពេលវេលា​នេះ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ធានា​ឲ្យ​បាន​នូវ​វត្តមាន Didier ជា​ពិសេស​ការ​ដណ្តើម​យក​ជោគជ័យ​នៅ​ពាន World Cup”៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT