អត់ Ronaldo ​និង Messi ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​និង​អាហ្សង់ទីន​កាក់កប​វិញ

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​យក​ឈ្នះ​ក្រុម​ប៉ូឡូញ​ក្នុង​លទ្ធផល ៣-២ ​នា​ពាន​រង្វាន់ UEFA Nations League ​ស្រប​ពេល​ដែល​អាហ្សង់ទីន​វិញ ​បាន​យក​ឈ្នះ​ក្រុម​អឺរ៉ាក់​ក្នុង​លទ្ធផល ៤-០ ​នា​ប្រកួត​មិត្តភាព។

គេ​សង្កេត​ឃើញ​ថា​ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ខាង​លើ ​ហាក់​ដូចជា​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ ​ដោយ​មិន​ទាន់​ស្គាល់​ចាញ់​ដូច​គ្នា ​អំឡុង​ពេល​អវត្តមាន​កីឡាករ​ឆ្នើម​របស់​​ខ្លួន។ Ronaldo ​មិន​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​រហូត​ដល់​ចប់​ឆ្នាំ​២០១៨​នេះ ​ដូច​ទៅ​នឹង Messi ​

បញ្ជាក់​ថា​ខ្លួន​មិន​លេង​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដល់​ដាច់​ឆ្នាំ​ដូច​គ្នា។ ឆ្លង​កាត់​៣​ប្រកួត​ដែល​អវត្តមាន​កីឡាករ​២​នាក់​នេះ ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ ​លេង​បាន​៣​ប្រកួត​មក​ហើយ ​ក្នុង​លទ្ធផល​បាន​លទ្ធផល ​ឈ្នះ​២ ​ស្មើ​១​ដូច​គ្នា។

សម្រាប់​ប្រកួត​បន្ទាប់​វិញ ​ក្រុម​អាហ្សង់ទីន ​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់ ​ដោយ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ប្រេស៊ីល ​ស្រប​ពេល​ដែល​ក្រុម​ព័រទុយហ្គាល់​វិញ ​លេង​ទល់​ក្រុម​ស្កុតឡែន។ ដូច្នេះ​ចាំ​មើល​ប្រកួត​បន្ទាប់​នេះ ​ថា​តើ​ពួកគេ​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ទៀត​ឬ​យ៉ាង​ណា?ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT