កងទ័ពអ៊ុយក្រែន ចង់ឃើញជម្រើសជាតិបានកៅអី World Cup ដើម្បីជាកម្លាំងចិត្តដល់ខ្លួនវិញ

កងទ័ពអ៊ុយក្រែន ចង់ឃើញក្រុមជម្រើសជាតិបាល់ទាត់របស់ខ្លួនឡើងទៅដល់ World Cup 2022 នៅប្រទេសកាតា ក្រោយពីពួកគេចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ។

អ៊ុយក្រែន ប្រកួតចុងក្រោយរបស់គេនៅខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ ដោយកាលនោះយកឈ្នះលើក្រុមបូស្នៀក្នុងលទ្ធផល ២-០។ ពួកគេត្រូវបន្ដប៉ះក្រុមស្ដុតឡែនទៀតសម្រាប់ការប្រកួត Play Off ប៉ុន្តែដោយសារសង្គ្រាមរុស្ស៊ីវាយលុកទើបលើកពេលរហូតមកដល់បច្ចុប្បន្ននេះ។ ហើយតាមគម្រោង ជម្រើសជាតិអ៊ុយក្រែននឹងប្រមូលផ្ដុំឡើងវិញ ហើយប្រកួតជាមួយក្រុមស្ដុតឡែននៅថ្ងៃទី១ខែមិថុនាខាងមុខនេះហើយ។

ដោយជម្រើសជាតិអ៊ុយក្រែនដើម្បីត្រៀមខ្លួនប្រកួតសំខាន់នេះដែរ ពួកគេបានប្រមូលផ្ដុំគ្នាខ្លះហើយ និងមានប្រកួតមិត្តភាពផងដែរទល់ក្រុម Borussia Monchengladbach នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២២ខាងមុខនេះដែរ។ ខណៈដែលការប្រមូលផ្ដុំគ្នាអំឡុងប្រទេសកំពុងមានសង្គ្រាមនេះ កងទ័ពអ៊ុយក្រែនទាំងអស់ក៏បានផ្ដល់ជាកម្លាំងចិត្តខ្លាំងលើក្រុមជម្រើសជាតិដែរ។ ពួកគេចង់ឃើញអ៊ុយក្រែន មានវត្តមានលេង World Cup 2022 នៅប្រទេសកាតាខាងមុខ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT