Rice អាចនឹងជាប់ពិន័យ៣ប្រកួតនៅពានអឺរ៉ុប ក្រោយជេអាជ្ញាកណ្ដាល

Declan Rice កំពុងប្រឈមការពិន័យពីសហព័ន្ធបាល់ទាត់អឺរ៉ុបដល់ទៅ៣ប្រកួតឯណោះ បន្ទាប់ពីរូបគេបានទៅតវ៉ាជាមួយអាជ្ញាកណ្ដាល និងជេប្រមាថ។

ក្រុម West Ham បានធ្លាក់ចេញពីពានរង្វាន់ Europa League ទាំងកំហឹងតែម្ដង នៅពេលពួកគេលេងចាញ់ក្រុម Frankfruit ក្នុងលទ្ធផល ១-០ នៅជើងទី២កន្លងទៅ។ បរាជ័យនោះដែរ ក្រុម West Ham មានកីឡាករកាតក្រហមម្នាក់លើទីលាន ហើយលោក David Moyes ដែលជាអ្នកចាត់ការនោះក៏ទទួលបានកាតក្រហមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Rice ក៏គេប្រទះឃើញតវ៉ាជាមួយអាជ្ញាកណ្ដាលខ្លាំងនៅរូងដើរចូលបន្ទប់ផ្លាស់សំលៀកបំពាក់ថែមទៀត។

អំឡុងការតវ៉ានោះ Rice កីឡាករជម្រើសជាតិអង់គ្លេសបានហៅអាជ្ញាកណ្ដាលថា៖ “អ្នកប្រហែលជាត្រូវបានគេទិញយកហើយ”។ ការមើលស្រាលនិងជេបែបនេះដែរ ទំនងជានឹងត្រូវពិន័យពីខាង UEFA ហើយ។ បើតាមច្បាប់ការជេប្រមាថអាជ្ញាកណ្ដាល គឺត្រូវពិន័យដល់ទៅ៣ប្រកួតឯណោះ៕ប្រភព ៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT