Man City ចង់បាន Pogba របស់ Man Utd ក្រោយអស់កុងត្រា

ក្រុម Manchester City ចង់បានខ្សែបម្រើ Paul Pogba របស់ក្រុម Manchester United មករួមក្រុម ក្រោយពីកីឡាករបារាំងរូបនេះអស់កុងត្រានៅ Old Trafford ។

នៅចប់រដូវកាលនេះ Pogba នឹងអស់កុងត្រាជាមួយក្រុមបិសាចក្រហមហើយ។ ដោយឡែកនៅពេលនេះក៏មិនទាន់មានក្លឹបណាចេញមុខមកអះអាងថាចង់បានគេនោះដែរ។ មានតែក្រុម Man City មួយគត់ក្រោមការដឹកនាំរបស់លោក Pep ដែលបានបង្ហាញការចង់បានជាងគេ។ ការចង់បាន ក៏ដោយសារតែលោក Pep ចង់មានខ្សែបម្រើច្បាស់លាស់ម្នាក់មកសហការជាមួយ De Bruyne នៅរដូវកាលក្រោយ។ ហើយ Pogba ជាកីឡាករដែលស័ក្ដិសមបំផុតហើយនៅតំណែងនេះ។

ខ្សែបម្រើជម្រើសជាតិបារាំងខាងលើផ្លាស់មកលេងនៅ Man Utd ក្នុងឆ្នាំ២០១៦កន្លងទៅក្នុងតម្លៃដល់ទៅ៨៩លានផោនឯណោះ។ តែវត្តមានរបស់គេឃើញថាមិនបានជួយក្រុមច្រើនអ្វីនោះទេ ពោលគឺថែមទាំងមានបញ្ហាជាមួយក្លឹប រហូតដល់ចង់ចាកចេញជាច្រើនលើកមកហើយដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT