Rio ថាការឈឺចាប់ ធ្វើឱ្យ Real Madrid កាន់តែលេងល្អឡើង

លោក Rio Ferdinand បាននិយាយថាការធ្វើឱ្យ Real Madrid ឈឺចាប់នៅប៉ុន្មានប្រកួតចុងក្រោយក្នុងពានរង្វាន់ UEFA Champions League បានធ្វើឱ្យក្រុមមួយនេះកាន់តែរឹងម៉ាំឡើងថែម១កម្រិតទៀត។

ក្នុងពាន UEFA Champions League នៅរដូវកាលនេះ ក្រុម Real Madrid សុទ្ធតែប៉ះក្រុមខ្លាំងៗទាំងអស់ទាំង PSG , Chelsea ហើយចុងក្រោយនេះប៉ះក្រុម Manchester City ទៀត។ ដោយលេងទល់ក្រុមខ្លាំងទាំង៣នេះ ក្រុម Real Madrid សុទ្ធតែត្រូវគេនាំមុខមុន តែវាយបកបានវិញនៅចុងម៉ោងទាំងអស់ដើម្បីយកឈ្នះឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ។

ដោយសារតែចំណុចចាញ់គេមុន ហើយឈ្នះចុងក្រោយវិញនេះហើយ បានជាលោក Rio អាចនិយាយបានថាក្រុមរបស់លោក Carlo Ancelotti ពិតជាឆ្លងកាត់ការឈឺចាប់ច្រើនមកហើយ តែពួកគេមិនបោះបង់នោះទេ។ ទាំងបេះដូង ការតាំងចិត្តនិងការសហការគ្នាជាក្រុម សុទ្ធតែចំណុចជួយឱ្យក្រុមនេះឆ្លងកាត់ការប្រកួតសំខាន់ៗជាច្រើន។ ខណៈដែលប្រកួតផ្ដាច់ព្រ័ត្រវិញទៀតសោតទល់ក្រុម Liverpool ប្រាកដណាស់នឹងក្លាយជាប្រកួតជក់ចិត្តសម្រាប់អ្នកគាំទ្រជាក់ជាមិនខាន៕ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT