Barcelona ​ឱ្យ​១០០​លាន​អឺរ៉ូ ​ដើម្បី​យក Griezmann ​ពី AT Madrid ​

ក្លឹប FC Barcelona ​ដាក់​តម្លៃ​១០០​លាន​អឺរ៉ូ ដើម្បី​នាំ​​យក​ខ្សែ​ប្រយុទ្ធ Antoine Griezmann ​ពី​ក្រុម Atletico Madrid ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

តាំង​ពី​រដូវកាល​មុន​មក Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ  Griezmann ​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ការ​ដាក់​ដេញ​ថ្លៃ​នោះ​ទេ។ ​យ៉ាងណាមិញ ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​វិញ ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ដាក់​តម្លៃ​យក​កីឡាករ​បារាំង​នេះ​តែ​ម្ដង។ ​១០០​លាន​អឺរ៉ូ ​ជា​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ​នៅ AT Madrid ​ដូច្នេះ​ហើយ FC Barcelona ​នឹង​ចំណាយ​ប្រាក់​ប៉ុណ្ណឹង ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​មក​ពង្រឹង​ក្រុម​បន្ថែម​ទៀត។

មួយ​រយៈ​ចុង​ក្រោយ​នេះ ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Barcelona ​ចំណាយ​លុយ​ច្រើន​មែនទែន​ក្នុង​ការ​នាំ​យក​កីឡាករ​ដែល​ពួកគេ​ចង់​បាន ​មិន​ថា​ថ្លៃ​ប៉ុណ្ណា​នោះ​ទេ។ តួយ៉ាង​ដូចជា Coutinho  ​និង Dembele ​ជា​ដើម ​សុទ្ធ​តែ​ថ្លៃ​លើស​១០០​លាន​អឺរ៉ូ​ទាំង​អស់៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT