Salah បង្ហោះសារដោះស្រាយគំនុំចាស់ជាមួយ Real Madrid នៅ UCL ផ្ដាច់ព្រ័ត្រ

ខ្សែប្រយុទ្ធ Mohamed Salah បានបង្ហោះសារនៅលើបណ្ដាញសង្គមថាត្រូវដោះស្រាយរឿងចាស់ជាមួយក្រុម Real Madrid បន្ទាប់ពីក្រុមអេស្ប៉ាញនេះឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។

ក្រុមអធិរាជស Real Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ៦-៥ ក្រោយបញ្ចប់ការប្រកួតទាំងពីរជើង។ ដោយការឡើងទៅវគ្គផ្ដាច់ព្រ័ត្រនេះ ពួកគេនឹងប៉ះក្រុមដៃគូចាស់ Liverpool នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២ខាងមុខនេះ។

ដោយសារតែក្រុម Liverpool ធ្លាប់បានចាញ់ក្រុម Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រនេះម្ដងមកហើយនៅឆ្នាំ២០១៨ ទើបការប៉ះគ្នាលើកនេះ Salah ដែលជាខ្សែប្រយុទ្ធរងរបួសលើកមុននោះ ចេញមុខមកនិយាយថាលើកនេះត្រូវតែដោះស្រាយគ្នាហើយ។ កីឡាករអេហ្ស៊ីប និយាយតាំងពីមុនមកហើយថារូបគេចង់ប៉ះក្រុម Real Madrid នេះ ដើម្បីសងសឹកវិញ ព្រោះធ្លាប់របូតពានម្ដងមកហើយ៕ ប្រភព៖​ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT