Ancelotti ៖ Real Madrid មានគ្រប់យ៉ាង សំណាង ថាមពល និងការខិតខំ

លោក Carlo Ancelotti បាននិយាយថាក្រុម Real Madrid របស់លោកមានគ្រប់យ៉ាងទាំងអស់ ដើម្បីទទួលបានជ័យជម្នះលើក្រុម Manchester City នៅយប់មិញនេះ។

គ្មានក្រុមណាដែលធ្វើបានដូចក្រុម Real Madrid នៅយប់មិញឬក្នុងពានរង្វាន់ UEFA Champions League នោះទេ ដែលពួកគេតែងតែបង្កើតប្រវត្តិសាស្ត្រជានិច្ច។ ដោយការវាយបកនៅចុងម៉ោង គឺកើតមានឡើងសឹងគ្រប់ប្រកួតទៅហើយ។ ជាក់ស្ដែងទល់ក្រុម Man City នៅយប់មិញនៅនាទី៩០+ ពួកគេរកបានដល់ទៅ២គ្រាប់ដោយ Rodrygo ហើយម៉ោងបន្ថែម១៥នាទី២ដងទៀត Karim Benzema ជាអ្នកសម្រេចគ្រាប់បាល់បានទៀត។ ចុងបញ្ចប់ ក្រុមរបស់លោក Ancelotti បានឡើងទៅវគ្គបន្ដ ដោយយកឈ្នះ Man City នៅជើងទី២ ក្នុងលទ្ធផល ៣-១ សរុបទាំងពីរជើង ៦-៥។

ក្រោយពីចប់ការប្រកួតទៅ លោក Ancelotti បាននិយាយថា៖ “ពេលគ្រប់គ្នាគិតថាការប្រកួតវាអស់ឱកាសទៅហើយ តែចុងក្រោយវាមិនមែនបែបនោះទេ។ យើងបានដាក់កម្លាំងកាយចិត្តលើវានៅចុងម៉ោង ដើម្បីឈ្នះការប្រកួត ហើយដើម្បីឈ្នះយើងក៏ទាមទារសំណាងមកខាងយើងខ្លះដែរ។ យើងជាក្រុមមិនដែលបោះបង់ចោលនោះទេ។ គ្រប់យ៉ាងសុទ្ធតែអាចកើតមានរឿងប្លែកៗជានិច្ចក្នុងពានរង្វាន់ UEFA Champions League ”៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT