ក្រុមជម្រើសជាតិឡាវ បានតែងតាំងលោក Sundramoorthy ធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួន ដើម្បីត្រៀមលេងពានរង្វាន់ AFF Suzuki Cup 2018 នាពេលខាងមុខនេះ។
Sundramoorthy ជាគ្រូបង្វឹកម្នាក់មានបទពិសោធច្រើន ដោយលោកធ្លាប់ដឹកនាំក្រុមនៅម៉ាឡេស៊ី មុនពេលចូលកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិសិង្ហបុរី។ យ៉ាងណាមិញ ដឹកនាំបាន២ឆ្នាំ លោកក៏បានសម្រេចចិត្តចាកចេញហើយ ដោយមកដឹកនាំក្រុមជម្រើសជាតិឡាវវិញម្ដង។ ការប្រកាសជាផ្លូវការនៃវត្តមានរបស់លោក អាចធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះតែម្ដង។
សូមរំលឹកថាឡាវស្ថិតនៅពូល A ជាមួយក្រុមវៀតណាម ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ Suzuki Cup 2018 ។ ការប្រកួតបើកឆាករបស់ពួកគេ នឹងធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ៕ប្រភពAseanfootball