Ancelotti៖ “ជួប Liverpool លើក​នេះ នឹង​ប្រៀប​ដូច​ជំនួប​ Merseyside Derby”

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti បាន​កំណត់​ត្រូវ​ទៅ​ជួប Liverpool សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ​បន្ទាប់​ពី​បង្កើត​អាភិនិហា អាច​យក​ឈ្នះ​ទៅ​លើ​ក្លឹប​មេឃ​ខៀវ Manchester City កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់មិញ។ នេះ​ជាច​ការ​ប៉ះ​គ្នា​ជា​ថ្មី ​បន្ទាប់​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា កាល​ពី​រដូវ​កាល ២០១៧/១៨ គ្រា Real យក​ឈ្នះ ៣-១ ទៅ​លើ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

និយាយ​ក្រោយ​ចប់ ១២០ នាទី​លើ​ទីលាន នៅ​ទីក្រុង Madrid យប់មិញ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី លើក​ឡើង​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ទល់​ក្រុម​ខ្លាំង Liverpool ដោយ​ខ្ញុំ​ធ្លាប់​លេង​តតាំង​ពួក​គេ ទាំង​កាល​នៅ​ជា​កីឡាករ ទាំង​ជា​អ្នកចាត់ការ ដោយ​ជួប​ហង្ស នៅ​ឆ្នាំ ២០០៥, ២០០៧ ហើយ​ខ្ញុំ​ក៏​ធ្លាប់​នៅ​ទី​នោះ​ពីរ​ឆ្នាំ​ដែរ [និយាយ​អំពី​ការ​ដឹកនាំ Everton] ដូច្នេះ​សារ​នេះ វា​ដូច​តែ​ជំនួប Derby មួយ​អ៊ីចឹង ព្រោះ​ខ្ញុំ​នៅ​តែ​បន្ត​ជា​អ្នក​គាំទ្រ​របស់​ក្លឹប Everton”។

គួរ​រំឭក​ថា បុរស​វ័យ ៦២ ឆ្នាំ ធ្លាប់​ដឹកនាំ​ក្លឹប Everton ចន្លោះ​ចុង​ឆ្នាំ ២០១៩ ដល់​ពាក់​កណ្តាល​ឆ្នាំ ២០២១។ សរុប​ពេលវេលា​មួយ​អាជីព​ជា​អ្នកចាត់ការ ធ្លាប់​ដឹកនាំ​ក្រុម​ត​តាំង​ហង្ស ១៦ ប្រកួត ឈ្នះ ៩ ស្មើ ៣ និង​ចាញ់ ៥ លើក។ អ៊ីចឹង​ចាំ​មើល​ការ​ប៉ះ Liverpool ជា​ថ្មី​សារ​នេះ តើ​លទ្ធផល​នឹង​ទៅ​ជា​បែប​ណា​ដែរ?

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT