ចូល​ដល់​ថ្ងៃ​ទី ១ កក្កដា​ភ្លាម ក្លឹប Real Madrid នឹង​ប្រកាស​វត្តមាន​កីឡាករ​ស៊ី​ថ្លៃ​រូប​នេះ​ភ្លែត

ក្លឹប​អធិរាជ​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​រវាង​ភាគី​កីឡាករ Antonio Rudiger របស់​ក្លឹប​តោ​ខៀវ Chelsea ហើយ ខណៈ​កីឡាករ​អាល្លឺម៉ង់ នឹង​ប្រកាស​ក្លាយ​ជា​សមាជិក​របស់​ក្លឹប​នៅ​អេស្ប៉ាញ ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២២ ខាង​មុខ​ត​ទៅ។

ករណី​កីឡាករ​អាល្លឺម៉ង់ គេ​បាន​ផុត​កុងត្រា ហើយ​កំណត់​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន នៅ​ក្រោយ​ថ្ងៃ​ទី ៣០ ​មិថុនា។ ការ​ផ្ទេរ​ទៅ​ក្លឹប Real Madrid សារ​នេះ គេ​ជឿ​ថា Rudiger នឹង​រក​បាន​ប្រាក់​ពលកម្ម​យ៉ាង​ច្រើន​សន្ធឹក ខ្ពស់​ជាង​ខ្ទង់ ៣០ ដ្បិត​បើ​ក្លឹប Chelsea ព្រម​ផ្តល់​ឲ្យ​សំណើ​កុងត្រា​ថ្មី លុយ​ច្រើន​ជាង ២០០ ០០០ ផោន/សប្តាហ៍​ក៏​ដោយ។ នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

ក្រៅ​តែ​ពី Rudiger គេ​នៅ​ចាំ​អុត​មើល​ករណី​របស់ Kylian Mbappe មួយ​ផ្សេង​ទៀត ដែល​ជា​គោលដៅ​ធំ​បំផុត​របស់​ក្លឹប​ស្តេច​ស Madrid សម្រាប់​ការ​ត្រៀម​យុទ្ធនាការ​រដូវ​កាល​ថ្មី ២០២២/២៣។ គួរ​រំឭក​ឲ្យ​ដឹង ខ្សែ​ការពារ​វ័យ ២៩ ឆ្នាំ រដូវ​កាល ២០២១/២២ គេ​បង្ហាញ​ខ្លួន​សកម្ម​ដល់​ទៅ ៤៩ ប្រកួត រក​បាន ៥ គ្រាប់​និង Assist ៤ លើក​ឲ្យ​ក្រុម​ដឹកនាំ ដោយ​លោក Thomas Tuchel៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT