De Bruyne ៖ Man City ត្រូវការឈ្នះ UCL ដើម្បីបង្ហាញថាជាក្រុមល្អបំផុតមួយ

ខ្សែបម្រើ Kevin de Bruyne បានអះអាងថាក្រុម Manchester City ត្រូវតែឈ្នះពានរង្វាន់ UEFA Champions League ទើបអាចបញ្ជាក់ច្បាស់ថាជាក្រុមល្អបំផុតលើលោកបាន។

ក្រុម Manchester City នឹងត្រូវទៅប្រកួតជើងទី២ទល់ក្រុម Real Madrid នៅទឹកដីអេស្ប៉ាញនៅរាត្រីនេះហើយ។ ខណៈដែលជើងទី១កន្លងទៅ ក្រុមរបស់លោក Pep បាននាំមុខលើក្រុម Real Madrid ក្នុងលទ្ធផល ៤-៣ មានប្រៀប១គ្រាប់រូចទៅហើយ។ តែត្រឹមលទ្ធផល១គ្រាប់នេះ ហាក់មិនបានធ្វើឱ្យក្រុម City ទុកចិត្តអ្វីឡើយ ព្រោះក្រុម Real Madrid ជាក្រុមធ្វើបានល្អណាស់ក្នុងពានរង្វាន់ UEFA Champions League ។

មុនការប្រកួតខាងលើចាប់ផ្ដើម ខ្សែបម្រើមិនអាចខ្វះបាន De Bruyne បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “ខ្ញុំគិតថាបើសិនជាយើងអាចឈ្នះពានរង្វាន់នេះបាន នោះនឹងផ្លាស់ប្ដូរពាក្យសម្ដីរបស់អ្នកខាងក្រៅ។ ពួកគេនឹងគិតថាយើងជាក្រុមល្អមួយនៅលើលោកនេះមិនខាន។ ជាច្រើនឆ្នាំចុងក្រោយនេះ យើងបានឡើងមកដល់កម្រិតកំពូល ហើយឆ្នាំមុនយើងក៏ដល់វគ្គផ្ដាច់ព្រ័ត្រដែរ។ ការឈ្នះពានរង្វាន់នេះ គឺជាអ្វីគ្រប់យ៉ាងដែលយើងចង់បាន”៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT