Bournemouth ជាក្រុមទី២បានឡើងមកលេង Premier League វិញហើយ

ក្រុម Bournemouth បានឡើងមកលេងពានរង្វាន់ English Premier League វិញហើយនៅរដូវកាលក្រោយ បន្ទាប់ពីពួកគេកក់កៅអីលេង២ដោយសុវត្ថិភាពក្នុងពានរង្វាន់ Championship ។

ក្រុម Bournemouth បានយកឈ្នះលើក្រុមលេខ៣ Nottingham Forest ក្នុងលទ្ធផល ១-០ ហើយជ័យជម្នះនេះដែរ ក៏ល្មមសម្រាប់ក្រុម Bournemouth ដើម្បីកក់កៅអីលេខ២ និងបានសិទ្ធិឡើងមកលេងនៅពានរង្វាន់ Premier League ផងដែរ។ ខណៈដែលក្រុមនេះក៏ទើបតែនឹងធ្លាក់ទៅដូចគ្នា។

ដោយឡែកសម្រាប់ក្រុម Nottingham វិញក៏មិនទាន់អស់ឱកាសដែរ។ ពួកគេនឹងត្រូវលេង Playoff ទៀតជាមួយក្រុមចំណាត់ថ្នាក់លេខ៣ដល់លេខ៦ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅលេងនៅ Premier League ដែរ។ រហូតមកដល់ពេលនេះ មានក្រុម២ឡើងទៅហើយគឺ Fulham និង Bournemouth ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT