Liverpool ឡើងវគ្គផ្ដាច់ព្រ័ត្រ UCL ក្រោយព្រលឹងចុងសក់នៅជើងទី២

ក្រុមហង្សក្រហម Liverpool បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ហើយនៅយប់មិញនេះ ក្រោយពីយកឈ្នះក្រុម Villarreal បាននៅជើងទី២ក្នុងលទ្ធភល ៣-២ សរុបទាំងពីរជើង ៥-២ ។

នៅជើងទី១កន្លងទៅ ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះក្នុងលទ្ធផល ២-០ ទៅហើយ។ តែសម្រាប់ការប្រកួតនៅជើងទី២នៅយប់មិញនេះ ក្រុម Villarreal ពិតជាធ្វើបានល្អ ដោយរកគ្រាប់បាល់នាំមុខ ២-០ បានវិញនៅតង់ទី១។ តែសំណាងវិញនៅតង់ទី២ ក្រុម Liverpool សម្រុករហូតរកគ្រាប់បាល់បានបន្ដបន្ទាប់ដល់ទៅ៣គ្រាប់ ដើម្បីបញ្ចប់ការប្រកួតយកឈ្នះក្នុងលទ្ធផល ៣-២ វិញ។ ដោយសរុបទាំងជើងទី១ទៀត ក្រុមហង្សក្រហមឈ្នះ Villarreal បានដល់ទៅ ៥-២ ឯណោះ។

ពួកគេនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបនេះ ដោយអាចនឹងប៉ះក្រុម Real Madrid ឬ Manchester City ដែលក្រុមទាំងពីរនេះនឹងប្រកួតគ្នានៅរាត្រីនេះដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT