Klopp ព្រមានកូនក្រុមរាត្រីនេះអាចឈឺចាប់ដោយសារ Villarreal បាន

លោក Jurgen Klopp បានព្រមានកូនក្រុមជាមុន មុនការប្រកួតទល់ក្រុម Villarreal នៅរាត្រីនេះ ក្នុងពានរង្វាន់ UEFA Champions League ជើងទី ២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កាលពីជើងទី១កន្លងទៅ ក្រុម Liverpool បានយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល ២-០ ហើយក្ដី ប៉ុន្តែក្រុមរបស់លោក Jurgen Klopp មើលឃើញថានៅជើងទី២នេះមិនអាចមើលស្រាលបាននោះទេ។ ជាក់ស្ដែង អ្នកចាត់ការអាល្លឺម៉ង់បានព្រមានថា ក្រុមរបស់លោក Unai Emery អាចនឹងបង្កគ្រោះថ្នាក់ ឬធ្វើឱ្យក្រុម Liverpool ឈឺចាប់បានគ្រប់ពេលក្នុងការប្រកួតនៅជើងទី២នេះ។ ដូច្នេះ ក្រុមហង្សក្រហមត្រូវលេងឱ្យបានល្អបំផុតតាមផែនការមិនអាចមើលស្រាលបានឡើយ។

លោក Klopp បានផ្ដោតទៀតថា Liverpool ត្រូវតែរួចរាល់សម្រាប់ការប្រកួតនេះ ហើយក៏ត្រៀមជាស្រេចសម្រាប់ការឈឺចាប់ក្នុងការប្រកួតនេះដែរ។ Liverpool មិនមែនឈ្នះការប្រកួតដោយលេងការពារ ហើយវាយបកនោះទេ។ Liverpool ជាក្រុមដែលលេងប្រយុទ្ធហើយយុទ្ធសាស្ត្រនឹងបន្ដលេងទៀតនៅរាត្រីនេះ បើទោះជាក្រុមមានប្រៀប ២-០ កាលពីជើងទី១ហើយក្ដី៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT