Ronaldo បន្ដរកគ្រាប់បាល់ជួយ Man Utd យកឈ្នះ Brentford ៣-០

ខ្សែប្រយុទ្ធ Cristiano Ronaldo បន្ដរកគ្រាប់បាល់បានទៀតហើយ ក្នុងការប្រកួតដែលក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម Brentford ក្នុងលទ្ធផល ៣-០។

ក្រុម Brentford អាចចាត់ទុកថាជាក្រុមខ្លាំងមួយផងដែរនៅអង់គ្លេសរដូវកាលនេះ ព្រោះធ្លាប់ឈ្នះក្រុមខ្លាំងៗច្រើនដែរ។ តែការលេងនៅទឹកដី Old Trafford នៅយប់មិញនេះ ឃើញថាពួកគេមិនអាចទម្លុះសំណាញ់ទីរបស់ De Gea បាននោះទេ។ ផ្ទុយទៅវិញ ក្រុមរបស់លោក Ralf Rangnick បានសម្រុក រហូតរកបានដល់ទៅ៣គ្រាប់ឯណោះ ដោយ Bruno ១គ្រាប់ Ronaldo ១គ្រាប់និង Varane មួយគ្រាប់ដែរ។

ឆ្លងកាត់ការប្រកួតនេះ Ronaldo រកបានដល់ទៅ២៤គ្រាប់ហើយនារដូវកាលនេះឱ្យក្រុម Man Utd បើគិតគ្រប់ការប្រកួតទាំងអស់។ តែជាលទ្ធផលវិញ ឃើញថា Man Utd បានបាត់បង់ឱកាសយក Top4 ទៅហើយ។ ដោយការបាត់ឱកាសលេង UEFA Champions League នេះ ក៏ទំនងជានឹងធ្វើឱ្យ Ronaldo មិនអាចបន្ដលេងនៅ Old Trafford បានទៀតដែរនៅរដូវកាលក្រោយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT