Real Madrid អាចពិចារណា Ronaldo បើមិនអាចយក Mbappe បាន

ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុម Real Madrid ទំនងជានឹងជ្រើសរើសយកខ្សែប្រយុទ្ធ Cristiano Ronaldo ត្រលប់ទៅវិញ ប្រសិនបើពួកគេមិនអាចចុះកុងត្រាយក Kylian Mbappe បានទេនោះ។

Ronaldo ទំនងជានឹងត្រូវចាកចេញពីក្រុម Manchester United នៅចប់រដូវកាលនេះហើយ ព្រោះក្លឹបនេះនឹងមិនអាចលេងពានរង្វាន់ UEFA Champions League បាននោះទេ។ ដោយពេលនេះនៅមិនទាន់មានក្លឹបណាទាក់ទងចង់បានខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំខាងលើនេះទេ។ តែស្របពេលនោះ ក៏មានដំណឹងថាក្រុមអធិរាជស Real Madrid ចាប់អារម្មណ៍ ចង់បានអតីតកីឡាកររបស់ខ្លួនត្រលប់ទៅវិញដែរ។ ដោយពួកគេត្រូវការ ប្រសិនបើមិនអាចបញ្ចុះបញ្ចូលយក Mbappe ពីក្រុម PSG បាន។

ក្រុមអធិរាជស ពិតជាចង់បាន Mbappe ខ្លាំងណាស់ ប៉ុន្តែក៏មានក្លឹបជាច្រើនប្រជែងផងដែរ។ ជាពិសេស PSG ផ្ទាល់តែម្ដង បើទោះជាមិនទាន់អាចបន្ដកុងត្រាថ្មីបាន ហើយកុងត្រាចាស់អស់នៅត្រឹមរដូវកាលនេះក្ដី ក៏ពួកគេនៅតែអះអាងថានឹងអាចរក្សាកំពូលខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំងនេះបានដដែល។ ដូច្នេះហើយទើបបានជាប្រភពនៅអង់គ្លេសចុះផ្សាយថា បើសិនជាមិនអាចយកអតីតកីឡាករ Monaco មកបាន នោះពួកគេនឹងអាចមើល Ronaldo វិញហើយ៕ប្រភព៖ MARCA

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT