Perez ៖ Real Madrid ពិតជាចាប់អារម្មណ៍ Mbappe មែន

លោក Florentino Perez ប្រធានក្លឹប Real Madrid បានបញ្ជាក់ថាលោកពិតជាចង់បានខ្សែប្រយុទ្ធ Kylian Mbappe មករួមក្រុមពិតមែននៅរដូវក្ដៅខាងមុខនេះ។

ក្រុម Real Madrid បានទាក់ទងជាមួយកីឡាករ Mbappe តាំងពីរដូវកាលមុនមកម្ល៉េះ ប៉ុន្តែមិនអាចសម្រេចគោលដៅបាន ព្រោះក្រុម PSG មិនព្រមលក់ ឬលក់ក្នុងតម្លៃថ្លៃខ្លាំងពេក។ យ៉ាងណាមិញនៅចប់រដូវកាលនេះ កីឡាករបារាំងនឹងអស់កុងត្រាផងដែរ ដូច្នេះរូបគេអាចទៅលេងនៅក្លឹបណាក៏បានឱ្យតែពេញចិត្ត ហើយក្នុងនោះ Real Madrid ក៏បានបើកការចរចាផងដែរ។

បើតាមសម្ដីរបស់លោក Perez ក្លឹបអធិរាជសពិតជាទាក់ទងមែន ហើយលោកពិតជាចង់ឃើញកីឡាករជម្រើសជាតិបារាំងនេះនៅទឹកដីអេស្ប៉ាញណាស់។ សេដ្ឋីអេស្ប៉ាញនិងជាអ្នកជំនួញល្បីឈ្មោះរូបនេះបាននិយាយថា៖ “ខ្ញុំមិនបានគាត់ពីរឿងនេះទេ ប៉ុន្ដែឥឡូវអ្នកបាននិយាយវាទៅហើយ វាប្រហែលជារឿងពិតនិងចាំមើលទាំងអស់គ្នា”៕ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT