Tuchel ចាប់ផ្ដើមបារម្ភពី Top4 របស់ខ្លួន ក្រោយធ្វើមិនបានល្អ

លោក Thomas Tuchel ចាប់ផ្ដើមបង្ហាញក្ដីបារម្ភរបស់ខ្លួនហើយចំពោះចំណាត់ថ្នាក់ក្នុង To4 ក្រោយពីក្លឹបធ្វើមិនបានល្អសោះប៉ុន្មានប្រកួតចុងក្រោយនេះ។

ក្រុម Chelsea ប្រកួតមុនលេងស្មើក្រុម Man Utd ក្នុងលទ្ធផល ១-១ ហើយបន្ទាប់មកទៀត ពួកគេក៏លេងចាញ់ក្រុម Everton ក្នុងលទ្ធផល ១-០ ទៀត។ ដូច្នេះមានន័យថា២ប្រកួតមកនេះ ពួកគេរកបានត្រឹម១ពិន្ទុប៉ុណ្ណោះ ដែលនេះធ្វើឱ្យការឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង Premier League ហាក់មិនមានសុវត្ថិភាពនោះទេ ព្រោះការប្រកួតនៅសល់ដល់៤ប្រកួតទៀតឯណោះ។

ដូច្នេះហើយទើបបានជាលោក Tuchel បានបង្ហាញក្ដីបារម្ភនិងព្រមានកូនក្រុមថាការបានលេខ៣ក្នុងតារាងពេលនេះមិនសុវត្ថិភាពឡើយ។ ប្រសិនបើក្រុមបន្ដលេងរបៀបនេះទៀតនោះឱកាសធ្លាក់ចេញពី Top4 ប្រាកដជាច្រើន។ ពេលនេះ Arsenal នៅលេខ៤ មាន៦៣ពិន្ទុ និង Spurs នៅលេខ៥ មាន៦១ពិន្ទុ ស្របពេល Chelsea មាន៦៦ពិន្ទុឆ្លងកាត់៣៤ប្រកួតដូចគ្នា៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT