អ្នក​គាំទ្រ​សប្បាយ​ចិត្ត! ​Everton ​មាន​សង្ឃឹម​គេច​ផុត​តំបន់​កាត់​ចោល​ក្រោយ​ឈ្នះ Chelsea ​១-០​

ក្រុម Everton ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម​តោ​ខៀវ Chelsea ​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ដែល​ធ្វើ​ឱ្យ​ពួកគេ​បន្ដ​ក្ដី​សង្ឃឹម​គេច​ផុត​តំបន់​កាត់​ចោល​បាន​។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Everton ​ធ្វើ​បាន​ល្អ ​ដោយ​រក​បាន​១​គ្រាប់​ពី​សំណាក់ខ្សែ​ប្រយុទ្ធ Richarlison ​នៅ​នាទី​៤៦។ ​១​គ្រាប់​នេះ​បាន​ជួយ​ដល់​ក្រុម Everton ​បាន​ច្រើន​ណាស់ ​ជា​ពិសេស​ការ​គេច​ពី​តំបន់​កាត់​ចោល​តែ​ម្ដង។ ​ដោយ​បច្ចុប្បន្ន​ក្រោយ​ពី​បន្ថែម​៣​ពិន្ទុ​ហើយ ​ក្រុម​របស់​លោក Lampard ​កំពុង​ឈរ​នៅ​លេខ​១៨ ​ឆ្លង​កាត់​៣៣​ប្រកួត ​មាន​៣២​ពិន្ទុ។ ​

ក្រុម​លេខ​១៧ Leeds United ​មាន​៣៤​ពិន្ទុ ​ឆ្លង​កាត់​៣៤​ប្រកួត។ដូច្នេះ​ប្រសិន​បើ Everton ​អាច​ឈ្នះ​ប្រកួត​ទី​៣៤​របស់​ខ្លួន​បាន នោះ​ពួកគេ​នឹង​ហក់​ឡើង​ទៅ​លើ​លេខ​១៧​វិញ ​អាច​គេច​ផុត​ពី​តំបន់​កាត់​ចោល​បាន​ហើយ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT