ស្ទាវសាហាវ Ancelotti ជក់ cigar អំឡុងពេលអបអរពាន La Liga

លោក Carlo Ancelotti ទទួលបានការចាប់អារម្មណ៍ជាងគេ នៅពេលក្រុម Real Madrid លើកពាន La Liga កាលពីម្សិលមិញនេះ ដោយលោករាំលើឡានផង ហើយថែមទាំងជក់ Cigar ១ដើមយ៉ាងឡូយថែមទៀត។

ក្រុម Real Madrid បានលើកពានរង្វាន់ La Liga ក្រោយពីពួកគេបានយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល ៤-០ មក។ ការអបអរពានរង្វាន់នេះ ឃើញថាគគ្រឹកគគ្រែងខ្លាំងណាស់ ដោយមានអ្នកគាំទ្រឈរតាមដងផ្លូវជាច្រើនដើម្បីចាំអបអរ។ ខណៈដែលកីឡាករនិងគ្រូបង្វឹកវិញក៏ឃើញថាសប្បាយចិត្តរីករាយខ្លាំងណាស់ដែរ។

ការចង់ជក់ Cigar នោះដែរ ត្រូវបានអ្នកគាំទ្រ និងបណ្ដាផេកនានាយកទៅបង្ហោះ និងដាក់ឈ្មោះឱ្យលោក Acelotti ជាអ្នកចាត់ការទាន់សម័យម្នាក់ ដែលអាចចូលជាមួយកីឡាករក្នុងក្រុមបានល្អណាស់។ លោកក៏បានជាប់ឈ្មោះជាអ្នកចាត់ការដំបូងដែលបានឈ្នះពានរង្វាន់ក្នុងលីគកំពូលទាំង៥ដំបូងគេផងដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT