ជំរុញ​លើក​ស្ទួយ​វិស័យ​កីឡា! CTS Sports ដាក់​ផែនការណ៍​ជួយ​ក្រុម​បាល់ទាត់​ក្រៅ​អាជីព ទូទាំង​ខេត្ត/ក្រុង

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ វិស័យ​កីឡា​បាល់ទាត់​ក្នុង​ស្រុក ឃើញ​ថា​មាន​សន្ទុះ​គាំទ្រ និង​ការ​ចូលរួម​យ៉ាង​ច្រើន​សន្ធឹក។ មិន​ថា​តែ​ក្រុម​បាល់ទាត់​ក្រៅ​អាជីព​ក្ដី ក៏​រមែង​មាន​ការ​កើន​ឡើង ដោយ​កីឡាករ​បង្កើត​ក្នុង​គោលបំណង ​ជួបជុំ​ដើម្បី​ការ​កម្សាន្ត ការ​ប្រកួតប្រជែង និង​ការ​លេង​ដើម្បី​សុខភាព។

ក្រុមកែវព្រិល

ក្រុម AC KSM (មណ្ឌលគិរី)

ក្រោយ​មើល​ឃើញ​ពី​ឆន្ទៈ និង​ចំណង់​របស់​កីឡាករ​ក្រៅ​អាជីព ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត 2MBET ក៏​បាន​ចូលរួម​តាម​រយៈ​ក្រុម​ការងារ CTS Sports ផ្ដួចផ្ដើម​ដាក់​ផែនការណ៍​ជួយ​ដល់​ក្រុម​បាល់ទាត់​ក្រៅ​អាជីព​ចាស់​ថ្មី​ទាំង​អស់ ដែល​មាន​ការ​ខ្វះខាត ដោយ​នឹង​ផ្តល់​ជូន​នូវ​ឈុត​សំលៀកបំពាក់ និង​គ្រាប់​បាល់​ទៅ​តាម​ដំណាក់កាល។ កន្លង​ទៅ​ថ្មីៗ​នេះ ពួក​យើង​ក៏​ទើប​តែ​បាន​ប្រគល់​ឯកសណ្ឋាន​ដល់​ក្រុម Thunderstorms FT, Snow Eagle, Lion King, AC KSM (ខេត្តមណ្ឌលគិរី) និង​ក្រុម Rose FC ជាដើម។

នេះ​ឈរ​លើ​គោលបំណង​ចង់​ចូលរួម​ជួយ​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ស្រុក និង​ផ្តល់​ឱកាស​ដល់​បណ្តុំ​យុវជន ​មាន​សមត្ថភាព ទេពកោសល្យ​ក្នុង​វិស័យ​បាល់ទាត់ ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ។ អ្វី​ដែល​សំខាន់ គឺ​ឈរ​លើ​គោលដៅ​អាទិភាព ក្រោម​ពាក្យ​ស្លោក “ចូលរួម​លេង​កីឡា ដើម្បី​សុខភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន”។

ក្រុម Red Wolf

ក្រុម Thunderstorm

ទៀត​សោត​ការ​ចូលរួម​សារ​នេះ មិន​ផ្តោត​តែ​ក្រុម​បាល់ទាត់​នៅ​រាជធានី​នោះ​ទេ ផ្ទុយ​ទៅ​វិញ ក៏​នឹង​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​នៅ​តាម​បណ្តា​ខេត្ត​ទាំង​អស់​ដូច​គ្នា ឲ្យ​តែ​ជា​ក្រុម​មាន​ឆន្ទៈ​ច្បាស់លាស់ មាន​ការ​ស្រលាញ់​បាល់ទាត់​ពិត​ប្រាកដ និង​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​ដូច​បាន​កំណត់​របស់ CTS Sports។

ការផ្ដល់ជូន

ក្រុមសេនាហ្លួង

  • ក្នុងមួយក្រុមទទូលបានឯកសណ្ឋានកីឡាចំនួន១៥ឈុត និង បាល់ចំនួនពីរ
  • ក្រុមនិមួយៗមានសិទ្ធកុម្ម៉ង់ម៉ូដខោអាវ និងកុម្ម៉ង់ទំហំតាមចិត្ត
  • ការផ្ដល់ជូននេះគឺសម្រាប់តែក្រុមបាល់ទាត់ប្រភេទ Futsal គ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា
  • ការផ្ដល់ជូននេះគឺដោយឥតគិតថ្លៃ

លក្ខខណ្ឌ ដេីម្បីទទួលបានការឧបត្ថម្ភឯកសណ្ឋានកីឡាពី 2MBET

ក្រុម Blue City

1_ការផ្ដល់ជូននេះគឺសម្រាប់តែក្រុមបាល់ទាត់ប្រភេទ Futsal ដែលលេងតារាង ៦ នាក់-៧ នាក់
2_ក្រុមបាល់ទាត់ដែលមានភាពខ្វះខាតពិតប្រាកដ
3_មានកាលវិភាគប្រកួតច្បាស់លាស់យ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍
4_មានសមាជិកច្បាស់លាស់យ៉ាងតិច១០នាក់ និងច្រេីនបំផុត១៥នាក់
5_ក្រុមដែលគ្មានកាលវិភាគ្រកួតច្បាស់លាស់ និង មិនមានសមាជិកច្បាស់លាស់គឺមិនត្រូវបាន ឧបត្ថម្ភ ជូនឡេីយ
6_ត្រូវមាន Logo តំណាងក្រុម

👉ព័ត៌មានលំអិត ដេីម្បីទទូលបានការផ្ដល់ជូនពី 2MBET សូមឆាតទៅកាន់តេឡេក្រាមរបស់ Admin Huy Ravuth (លេខតេឡេក្រាម 017999559)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT