ការស្លាប់របស់លោក Mino Raiola ធ្វើឱ្យអនាគត Haaland និង Pogba មិនច្បាស់លាស់

លោក Mino Raiola ភ្នាក់ងារទីផ្សារកីឡាករល្បីឈ្មោះម្នាក់ បានចែកឋានទៅហើយ ក្រោយពីលោកធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនសប្ដាហ៍មកនេះ។

លោកគឺជាបុគ្គលមានឥទ្ធិពលម្នាក់ដែរក្នុងការដោះដូរកីឡាករល្បីៗ ដូចកាល Pogba ផ្លាស់មកលេងនៅក្រុម Manchester United អីចឹង។ វត្ដមានរបស់លោកនេះហើយ ជាអ្នកចរចាបើកផ្លូវឱ្យមានការផ្ទេរកើតឡើង។ ដោយមិនត្រឹមតែ Pogba ម្នាក់ទេដែលយកលោក Mino មកធ្វើជាភ្នាក់ងារនោះ សូម្បីតែ Erling Haaland , Zlatan Ibrahimovic ជាដើមនោះក៏ស្ថិតក្រោមការគ្រប់គ្រងរបស់លោកដែរ។

ដូច្នេះការស្លាប់ត្រឹមវ័យ៥៤ឆ្នាំរបស់លោក Mino នឹងធ្វើឱ្យមានការរាំងស្ទះខ្លះដែរមិនខាន។ បច្ចុប្បន្ននេះ Haaland ក៏កំពុងព្យាយាមចាកចេញពីក្រុម Dortmund ផង ដោយមានក្រុម Man City ជាអ្នកចង់បានគេ។ ស្របពេល Pogba វិញ នឹងអស់កុងត្រានៅ Man Utd ត្រឹមចប់រដូវកាលនេះ ហើយត្រូវរកក្លឹបថ្មីលេងដូចគ្នា៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT