Bale មិនបានទៅអបអរពានជាមួយសមាជិកក្រុមនោះទេ ព្រោះរឿងនេះ

ខ្សែប្រយុទ្ធ Gareth Bale មិនបានទៅចូលរួមអបអរពានរង្វាន់ជាមួយសមាជិកក្រុម Real Madrid ដទៃទៀតនោះទេ ដោយសាររូបគេមានបញ្ហារបួសឈឺខ្នងខ្លាំង។

ក្រុម Real Madrid បានលើកពានរង្វាន់ La Liga ហើយកាលពីយប់មិញ ក្រោយពីពួកគេយកឈ្នះលើក្រុម Espanyol បានក្នុងលទ្ធផល ៤-០។ នេះជាការឈ្នះពានរង្វាន់ La Liga លើកទី៣៥ហើយសម្រាប់ក្រុមអធិរាជស ហើយសមាជិកទាំងអស់ក៏អបអរសប្បាយចិត្តផងដែរ។ តែគួរឱ្យសោកស្ដាយក្នុងចំណោមកីឡាករទាំងអស់ គេមិនបានឃើញមានវត្តមានរបស់ Bale នោះទេ។

បើតាមការឱ្យដឹង Bale មានបញ្ហាឆ្អឹងខ្នងរបស់គេខ្លាំងដែលពិបាកដើរនៅពេលនេះ ដូច្នេះហើយទើបរូបគេមិនអាចទៅចូលរួមអបអរពានរង្វាន់បាន។ ដោយឡែកកីឡាករវែលក៏បានអបអរជាមួយមិត្តរួមក្រុមតាមបណ្ដាញសង្គមផងដែរ។ តែអ្នកគាំទ្រពិតជាសោកស្ដាយណាស់ដែលមិនបានឃើញខ្សែប្រយុទ្ធរូបនេះនៅជាមួយក្រុមពេលអបអរពាន ព្រោះនេះជាការរដូវកាលចុងក្រោយរបស់គេនៅក្រុម Real Madrid ហើយ៕ ប្រភព​ ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT