Ancelotti ក្លាយជាអ្នកចាត់ការដំបូងឈ្នះគ្រប់ពាននៅលីគកំពូលទាំង៥

លោក Carlo Ancelotti បានក្លាយជាអ្នកចាត់ការដំបូងគេដែលអាចដឹកនាំក្រុមឈ្នះពានរង្វាន់គ្រប់បណ្ដាលីគធំទាំង៥នៅអឺរ៉ុប ក្រោយពីជួយក្រុម Real Madrid ឈ្នះពាន La Liga ទៀតនៅយប់មិញ។

បុរសអ៊ីតាលីខាងលើនេះធ្លាប់ឈ្នះអស់ហើយពាន Premier League , Serie A , Bundesliga , Ligue1 ហើយចុងក្រោយនេះជាមួយក្រុម Real Madrid ក៏ឈ្នះពានរង្វាន់ La Liga មួយទៀត។ ដូច្នេះកំណត់ត្រានេះ គឺធ្វើឱ្យលោក Ancelotti ក្លាយជាអ្នកចាត់ការដំបូងគេតែម្ដងដែលបានជួយក្រុមឈ្នះពានគ្រប់លីគកំពូលទាំងអស់។

បុរសវ័យ៦២ឆ្នាំដែលសំបូរដោយបទពិសោធរូបនេះបាននិយាយថា៖ “អារម្មណ៍ច្រើនណាស់ យើងបានជួបការប្រកួតប្រជែងមួយ។ រដូវកាលនេះពិតជាអស្ចារ្យណាស់។ ខ្ញុំអរគុណដល់កីឡាករទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងអាកប្បកិរិយារបស់ពួកគេ។ ថ្ងៃនេះយើងបានអបអរ មិនមែនតែនិយាយទេ ខ្ញុំចង់អបអរពាននេះ។ វាបានបំពេញឱ្យខ្ញុំជាមួយមោទកភាពដែលបានឈ្នះពានរង្វាន់ក្នុងលីគទាំង៥”៕ ប្រភព​៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT