Real Madrid ឈ្នះពាន La Liga លើកទី៣៥កាលពីយប់មិញនេះ


ក្រុម Real Madrid បានឈ្នះពានរង្វាន់ La Liga ហើយកាលពីយប់មិញនេះ ក្រោយពីយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល ៤-០ ឯណោះ។

ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ក្រុមអធិរាជសធ្វើបានល្អណាស់ ដោយឈ្នះពិន្ទុដាច់តែម្ដង។ ជាក់ស្ដែងនៅយប់មិញនេះ ពួកគេបានប្រើប្រាស់កីឡាករបម្រុងចូលលេងច្រើន តែលទ្ធផលនោតែធ្វើបានល្អដដែល។ Rodrygo ជាអ្នករកបាន២គ្រាប់ម្នាក់ឯងនៅតង់ទី១ ហើយឈានចូលតង់ទី២វិញ Asensio ក៏ថែមបាន១គ្រាប់ទៀត មុនពេល Benzema ថែមបានគ្រាប់ទី៤។

ជ័យជម្នះលើក្រុម Espanyol នេះគឺល្មមសម្រាប់ធ្វើឱ្យក្រុម Real Madrid ឈ្នះពានរង្វាន់ La Liga លើកទី៣៥ហើយ បើទោះជាសល់ការប្រកួតនៅក្នុងដៃទៀតក៏ដោយ៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT