កីឡាករ Atletico នឹង​មិន​ធ្វើ​រនាំង​កិត្តិយស អបអរ​ការ​លើក​ពាន​របស់ Real Madrid

ក្លឹប Real Madrid បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ La Liga លើក​ទី ៣៥ ជា​ផ្លូវការ បន្ទាប់​ការ​យក​ឈ្នះ​ទៅ​លើ​ក្លឹប Espanyol ក្រោម​លទ្ធផល ៤-០ កាល​ពី​យប់​មិញ។ ជ័យជម្នះ​នេះ កើត​ឡើង​មុន​ការ​ប្រកួត​នៅ​សេសសល់ ៤ ជុំ ខណៈ​ជំនួប​បន្ទាប់ កំណត់​ត្រូវ​ប៉ះ Atletico Madrid នៅ​ឯ​កីឡដ្ឋាន Wanda។

តែ​យ៉ាង​ណា​ក្លឹប​ Atletico Madrid ដែល​តាម​របៀបរបប​ត្រូវ​ធ្វើ​ជា​រនាំង​កិត្តិយស ឈរ​អបអរ Real Madrid ជា​ក្រុម​លើក​ពាន នៅ​ប្រកួត​បន្ទាប់ ពួក​គេ​បាន​បដិសេធ មិន​ព្រម​រៀបចំ​កម្មវិធី​អបអរ​ដល់​ក្លឹប​អធិរាជ​ស​នោះ​ទេ។ នេះ​បើ​តាម​សារព័ត៌មាន Cadena SER ពាន​ចុះ​ផ្សាយ។ ចំពោះ​មូលហេតុ​បែប​ណា ប្រភព​មិន​បាន​បញ្ជាក់​ច្បាស់ការ​នៅ​ឡើយ ខណៈ​ពេលវេលា​ប្រកួត នឹង​ត្រូវ​លេង​នៅ​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ៩ ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

នេះ​វា​មិន​ខុស​កាល​ពី​ជំនាន់​រដូវ​កាល ២០១៧/១៨ ក៏​ធ្លាប់​កើត​មាន​រឿងរ៉ាវ​ស្រដៀង​គ្នា​កើត​ឡើង ពេល​ក្លឹប Barcelona ក្លាយ​ជា​ម្ចាស់​ពាន La Liga លុះ​តែ​ដល់​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ Real Madrid ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ក៏​ស្តេច​ស បដិសេធ​មិន​ធ្វើ​រនាំង​កិត្តិយស​អ៊ីចឹង​ដែរ ដល់​តែ​ឥឡូវ​មក​ជាន់​លើ​ខ្លួន​ឯង។ តែ​សារ​នោះ ក្លឹប​ Real Madrid ហាក់​ខឹង​នឹង Barca ព្រោះ​ពេល​ពួក​គេ​ឈ្នះ Club World Cup ក៏​អ្នក​មាន​បុណ្យ​លេង​ក្បាច់​តែ​មួយ​ដូច​គ្នា៕

ប្រភព៖ Cadena SER

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT