ក្លឹប Real Madrid ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន ក្រោយ​ឈ្នះ​ពាន La Liga លើក​ទី ៣៥?

ក្លឹប​អធិរាជ​ស Real Madrid បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប​ Espanyol នៅ​លទ្ធផល ៤-០ ដែល​បី​ពិន្ទុ​ទទួល​បាន ល្មម​រុញ​ឲ្យ​ក្លឹប​អាច​ក្លាយ​ជា​ម្ចាស់​ពាន La Liga លើក​ទី ៣៥ ដ្បិត​បើ​ចំនួន​ប្រកួត​នៅ​សេសសល់ ៤ ជុំ​ទៀត​ក្តី។ មាន​ប្រិយមិត្ត​ចោទ​សួរ​មក​កាន់​ទំព័រ CTS Sports ដោយ​ចង់​ដឹង​ ថា​តើ​ក្លឹប​ខាង​លើ អាច​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន​ពី​ការ​លើក​ពាន?

តាម​ការ​ស្រាវជ្រាវ​ផ្អែក​តាម​ទិន្នន័យ​ពី Marca និង AS ចុះ​ផ្សាយ​ថា សរុប​ប្រាក់​រង្វាន់​ដែល​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ទទួល​បាន គឺ​ ៨០ លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។ វា​បែងចែក​ជា ២ ផ្នែក​ធំៗ ដោយ​ ១៤ លាន​ដុល្លារ បាន​ពី​ចំណាត់ថ្នាក់​ដែល​ឈរ​លេខ ១ មាន​ឈ្មោះ​ទៅ​លេង​នៅ Champions League នេះ​ច្រើន​ជាង​ក្រុម​លេខ ២ ទទួល​បាន​តែ ១០ លាន​ដុល្លារ​ប៉ុណ្ណោះ។

សេសសល់​ប៉ុន្មាន គឺ​ប្រាក់​រង្វាន់​ដែល​គេ​បែងចែក​ភាគលាភ​ពី​ការ​លក់​សិទ្ធ​ផ្សព្វផ្សាយ​ទៅ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ ប្រចាំ​ក្លឹប​នៃ​ក្របខ័ណ្ឌ La Liga ទាំង​មូល។ ប្រាក់​ដែល​ទទួល​បាន​ល្បាក់​ពាន់​លាន​ដុល្លារ ត្រូវ​បែងចែក ៦៦ លាន​ដុល្លារ​មក​ឲ្យ​ក្លឹប​ឈ្នះ​ជើង​ឯក Real Madrid រួច​សេសសល់​ប៉ុន្មាន​ឲ្យ​ទៅ​ក្លឹប​នៅ​ក្នុង​តារាង​ផ្សេង​ទៀត៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT