Chelsea ជិតបានម្ចាស់ថ្មីហើយ ជាអ្នកជំនួញអាមេរិក

ក្រុមតោខៀវ Chelsea ជិតបានម្ចាស់ថ្មីហើយជាអ្នកជំនួញអាមេរិកឈ្មោះថា Todd Boehly ដោយលោកបានដាក់តម្លៃទិញរហូតដល់៣,៥ពាន់លានផោនឯណោះ។

មានសេដ្ឋីជាច្រើនបានដាក់ដេញថ្លៃយកក្លឹប Chelsea ប៉ុន្តែក្រោយពីការដេញ២ទៅ៣ដងមកនេះ ឃើញថាមានតែលោក Todd Boehly ម្នាក់ទេដែលហ៊ានថ្លៃជាងគេ។ បើតាមតម្លៃរបស់លោកដាក់គឺរហូតដល់ ៣,៥ពាន់លានផោនឯណោះ។ ដោយសារតែមិនមានអ្នកប្រដេញទៀត ដូច្នេះគេរំពឹងថាការលក់តម្លៃនេះនឹងអាចកើតមានឆាប់ៗនេះហើយ ព្រោះលោក Roman Abramovic ក៏ចង់លក់ក្លឹបឱ្យបានឆាប់ផងដែរ។

អ្នកជំនួញអាមេរិកខាងលើ គឺជាអ្នកចង់បាន Chelsea តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ លោកបានដេញថ្លៃយកកាលនោះតម្លៃ២,២ពាន់លានផោន តែត្រូវបានលោក Abramovic ច្រានចោល។ លោកជាអ្នកស្រលាញ់វិស័យបាល់ទាត់ម្នាក់ និងចង់វិនិយោគលើក្លឹបនៅអង់គ្លេសជាយូរមកហើយដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT