Ancelotti ៖ ពេលខ្លះគ្រូបង្វឹកនិយាយរឿងមិនពិតនោះទេ…

លោក Carlo Ancelotti បាននិយាយថាសម្ដីរបស់លោក Mauricio Pochettino នៅពេលខ្លះមិនមែនជារឿងពិតនោះទេ ចំពោះរឿងខ្សែប្រយុទ្ធ Kylian Mbappe ។

Mbappe បានអស់កុងត្រាជាមួយក្លឹបនៅ Ligue1 ហើយ នាចប់រដូវកាលនេះ ប៉ុន្តែក៏មានដំណឹងថាថ្នាក់ដឹកនាំកំពុងចរចាដើម្បីព្យាយាមបន្ដកុងត្រាបន្ថែមទៀតដែរ។ ដោយលោក Mauricio Pochettino ដែលជាអ្នកចាត់ការក្រុម ក៏ចេញមកមកធានាថែមទៀតថា១០០% គឺខ្សែប្រយុទ្ធបារាំងរូបនេះនឹងបន្ដនៅក្លឹប PSG ទៀត មិនអាចចាកចេញទៅណាបានទេ។

ចំពោះសម្ដីរបស់លោក Mauricio Pochettino នេះដែរ ត្រូវបានលោក Ancelotti ថាវាអាចមិនពិត១០០%នោះទេ ដោយពេលខ្លះគ្រូបង្វឹកមិនអាចនិយាយរឿងពិតទាំងស្រង់ឡើយ។ តែរឿង Mbappe គ្រូបង្វឹកក្រុម Real Madrid ក៏មិនអាចនិយាយអ្វីបានច្រើនដែរ ព្រោះមិនមែនជាតួនាទីលោកដើម្បីការកាត់អ្វីទេ។ តែរឿង Real Madrid ចាប់អារម្មណ៍លើ Mbappe វាពិតជារឿងពិតមែន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT