(វីដេអូ) អ្នក​គាំទ្រ​រិះគន់ Mbappe ថា​ជា​កំពូល​មនុស្ស​អាត្មានិយម ក្រោយ​មិន​បញ្ជូន​បាល់ ២ សារ​នេះ

ក្លឹប​បារាំង Paris Saint-Germain តាម​ពិត​ទៅ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​រួចរាល់​ហើយ តែ​នៅ​ប្រកួត​សេសសល់ ពួក​គេ​ក៏​ត្រូវ​តែ​លេង​កំដរ​រោង ហើយ​ដូច​យប់មិញ បាន​បញ្ចប់​លទ្ធផល​ស្មើ ៣-៣ ទល់​ក្លឹប Strasbourg។ តែ​យ៉ាង​ណា ក៏​កើត​មាន​ពាក្យ​រិះគន់​ជា​ច្រើន​ទៅ​លើ​យុវជន Kylian Mbappe ដ្បិត​បើ​គេ​អាច​រក​បាន ២ គ្រាប់​ក្នុង​ការ​ប្រកួត​ក៏​ដោយ។

កីឡាករ​បារាំង បាន​បង្ហាញ​ភាព​អាត្មានិយម​ដល់​ទៅ ២ សារ​លើ​ទីលាន ទាំង​ដែល​គេ​អាច​មាន​ឱកាស​បញ្ជូន​បាល់​ទៅ​សិស្ស​ច្បង Lionel Messi ​ក្នុង​ការ​បញ្ចប់​ទី។ នៅ​កំឡុង​នាទី ៤៣ Mbappe ស៊ូ​ញាក់​ចុះ​ឡើង​ដល់​ខូច​បាល់ បើ​ទោះ​បី​មាន​ឱកាស​អាច​បញ្ជូន​បាល់​នោះ​ទៅ​កាន់ Messi ​ឬ Neymar ក៏​ដោយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ខណៈ​ចូល​ដល់​តង់​ទី ២ នៅ​នាទី ៩១ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ពេល​បាល់​ដាច់​មាត់ Mbappe ក៏​មាន​ឱកាស​ម្តង​ទៀត ក្នុង​ការ​លួច​ស្តាំ​ដៃ​បញ្ជូន​បាល់​មក​ឲ្យ​កីឡាករ​អាហ្សង់ទីន តែ​គេ​បែរ​ជា​បាញ់​ចាប់​ចោល​ទៅ​វិញ។ ចេតនា​ទាំង​អស់​នេះ មិន​ច្បាស់​ថា Mbappe ចង់​បង្រ្គប់​យក​គ្រាប់​បាល់ Hat-trick ឬ​បែប​ណា​ទេ? មតិ​ពី​អ្នក​គាំទ្រ ថា​ Messi កំពុង​មាន​ការ​សោកសៅ​ខ្លាំង​ណាស់ ក្រោយ​ជួប​មិត្ត​រួម​ក្រុម​ប្រភេទ​នេះ ព្រោះ​ខុស​ពី​ជំនាន់​កាល​លេង​ជាមួយ Neymar ឬ Luis Suarez ជា​ដើម៕​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT