Rangnick ទទួលការងារជាគ្រូបង្វឹកអូទ្រីស ស្របពេលខ្លួនកំពុងដឹកនាំ Man Utd

លោក Ralf Rangnick ត្រូវតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីសទៅហើយ ខណៈដែលលោកនៅមានការងារនៅក្លឹប Manchester United នៅឡើយ។

បើទោះបីជាចប់រដូវកាលនេះ លោក Rangnick នឹងត្រូវចាកចេញពីតំណែងដឹកនាំក្រុម Man Utd មែន ប៉ុន្ដែលោកនៅសល់កុងត្រា២ឆ្នាំទៀតដើម្បីធ្វើជាអ្នកប្រឹក្សាយោបល់នៅក្រុម Man Utd អំឡុងពេលលោក Erik Ten Hag មកដឹកនាំ។ តែនៅពេលនេះស្រាប់តែមានដំណឹងមកទៀតថា លោកបានចាប់យកតំណែងមួយទៀតទៅហើយ ដោយទៅដឹកនាំក្រុមជម្រើសជាតិអូទ្រីសទៀត។

បុរសវ័យ៦៣ឆ្នាំនេះទទួលការងារជាគ្រូបង្វឹកក្រុមអូទ្រីសរយៈពេល២ឆ្នាំ ដោយលោកនឹងទៅទីនោះនៅពេលចប់កម្មវិធីប្រកួត Premier League ។ ការទទួលតំណែងខាងលើនេះដែរ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនចម្លែកចិត្ដមែនទែន ព្រោះលោក Rangnick មានការងារនៅ Man Utd ហើយ តែនៅទទួលការងារគ្រូបង្វឹកអូទ្រីសថែមទៀត៕ប្រភព៖ ​BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT