Mancini ឈរ​ឈ្មោះ​ជា​បេក្ខភាព ត្រៀម​ទៅ​ជំនួស​កៅអី​អ្នកចាត់ការ​ក្លឹប​ធំ​មួយ​នៅ PL

លោក Roberto Mancini ដ្បិត​បើ​ជោគជ័យ ដឹកនាំ​ជម្រើស​ជាតិ​អ៊ីតាលី​លើក​ពាន​រង្វាន់ European Championship 2020 កន្លង​ទៅ តែ​ចុង​ក្រោយ​បែរ​ជា​មក​ធ្លាក់​នៅ​វគ្គ​ជម្រុះ​បឋម ខកខាន​ការ​ចាប់​យក​កៅអី​ទៅ​លេង​នៅ FIFA World Cup នា​ចុង​ឆ្នាំ។ ឥឡូវ​តំណែង​របស់​គ្រូ​សញ្ជាតិ​អ៊ីតាលី​កំពុង​តែ​មិន​នឹងន ហើយ​អាច​នឹង​ចាកចេញ មុន​ផុត​កុងត្រា​ផង​ដែរ។

Mancini សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ​ឯ​ណោះ តែ​ដោយសារ​ការ​ធ្លាក់​ទឹក​ដៃ​ដឹកនាំ​នៅ​ពេល​ចុង​ក្រោយ ​ក៏​ជា​ហេតុ​នាំ​ឲ្យ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី គិត​ចង់​រក​អ្នក​ថ្មី​មក​ជំនួស។ រី​ឯ​លោក​ផ្ទាល់ ក៏​មើល​ឃើញ​ទ្រនំ​នា​ពេល​អនាគត​ជា​បណ្តើរៗ ដោយ​ជាមួយ​ក្លឹប Tottenham Hotspur។

កៅអី​អ្នកចាត់ការ​របស់​លោក Antonio Conte នៅ​ឯ​ក្លឹប​មាន់​ខ្នាយ​មាស អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ ក្រោយ​លឺ​ចចាមអារ៉ាម Conte គិត​ចង់​ទៅ​ដឹកនាំ​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain នៅ​ក្រោយ​បញ្ចប់​រដូវ​កាល។ បើ​តាម​សារព័ត៌មាន The Telegraph គឺ​រួម​ទាំង Mancini និង Graham Potter ជា​គ្រូ​របស់ Brighton ដែល​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សង្ឃឹម​ខ្ពស់ អាច​នឹង​ទៅ​ដឹកនាំ​បន្ត​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង។ បញ្ជាក់​ឲ្យ​ដឹង​ Spurs រដូវ​កាល​នេះ គិត​ត្រឹម​ជុំ​ទី ៣៣ កំពុង​ឈរ​លេខ​រៀង​ទី ៥ មាន ៥៨ ពិន្ទុ នៅ​មាន​ក្តីសង្ឃឹម​អាច​យក​បាន​កៅអី Top 4៕

ប្រភព៖ The Telegraph

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT