Barcelona ចាប់អារម្មណ៍ទិញយក Lukaku ពី Chelsea

ក្រុមអ្នកមានបុណ្យ FC Barcelona ចាប់អារម្មណ៍ទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពីក្រុមតោខៀវ Chelsea នាចប់រដូវកាលនេះ។

Lukaku ទើបតែចូលរួមជាមួយក្រុម Chelsea បានត្រឹម១រដូវកាលប៉ុណ្ណោះក៏មានដំណឹងថាចង់ចាកចេញទៅហើយ។ ការចង់ចេញវិញនេះ ក៏ព្រោះតែរូបគេធ្វើមិនបានល្អ និងទទួលបានការរិះគន់ច្រើនពីសំណាក់អ្នកគាំទ្រផងដែរ។ ដោយសារតែទង្វើនេះហើយ ទើបបានជាកីឡាករបែលហ្សិកចង់ចាកចេញ ហើយមានក្លឹបច្រើនចង់បានគេផងដែរ ក្នុងនោះក៏មានក្រុម FC Barcelona ដែរ។

ក្រុម Barcelona ដំបូងឡើយចង់បានកីឡាករ Lewandowski ទេ ប៉ុន្តែក្រុម Bayern Munich បានបញ្ជាក់យ៉ាងច្បាស់តែម្ដងថាពួកគេនឹងមិនលក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួននោះទេ។ ដូច្នេះហើយទើបបានជាក្រុមរបស់លោក Xavi មកបង្វែការចាប់អារម្មណ៍លើ Lukaku វិញ ដែលជាកីឡាករឆ្នើមម្នាក់ក្នុងជម្រើសជាតិបែលហ្សិកដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT