លោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង បានបញ្ជាក់ថាអនាគតរបស់ខ្សែប្រយុទ្ធ Karim Benzema នៅក្រុមជម្រើសជាតិគឺដល់ពេលបញ្ចប់ហើយ។
រយៈពេលច្រើនឆ្នាំហើយ ដែលបារាំងមិនបានកោះហៅ Benzema ចូលជម្រើសជាតិ ក្រោយពីមានបញ្ហារឿងផ្លូវភេទមក។ ខណៈដែលពេលនេះ ប្រធានសហព័ន្ធប្រទេសបារាំង ក៏បានចេញមុខមកបញ្ជាក់ប្រាប់អ្នកកាសែតឱ្យច្បាស់តែម្ដង កុំឱ្យមានការសង្ស័យអ្វីទៀត។
លោក និយាយដូច្នេះថា៖ “ខ្ញុំជឿជាក់ថាពេលវេលារបស់គាត់ជាមួយជម្រើសជាតិបារាំងចប់ហើយ។ ចប់តាំងពីគាត់លេងមិនបានល្អប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ វាមានរយៈពេល៣ទៅ៤ឆ្នាំមកហើយ ដែលយើងសម្រេចចិត្ត។ រឿងដែលគាត់បង្ក ទាក់ទងទៅនឹងបញ្ហាផ្លូវភេទនោះ គឺធ្វើឱ្យយើងពិបាកក្នុងការទទួលយកណាស់”៕ប្រភពDailyMail